(បាត់ដំបង)៖ ព្រំដែនអន្តរជាតិធំទី២ ឡែម នៅតែជាតំបន់មានសក្កានុពលសម្រាប់វិនិយោគ អចលនទ្រព្យពិសេសលំនៅដ្ឋានតែម្តង។ អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ព្រំដែនអន្តរជាតិឡែម មានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មិនចាញ់ក្រុងប៉ោយប៉ែតឡើយ។

សំណងអគារថ្មីៗ សណ្ឋាគារ ធនាគារ និងក្រុមហ៊ុនធំៗមួយចំនួន បានតម្រៀមជួរគ្នានៅតាមបណ្តោយផ្លូវជាតិ៥៩ យ៉ាងត្រៀមត្រា។ ការរីកចម្រើនលូតលាត់ នៃវិស័យទាំងនេះ ជាសូចនាករបង្ហាញ សេដ្ឋកិច្ច និង ការវិនិយោគនៅព្រំដែន អន្តរជាតិដូង (ឡែម) មានភាពអំណោយផលច្រើន មិនចាញ់ក្រុងប៉ោយប៉ែតនោះឡើយ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូថ្មី មានគុណភាពល្អ ជាច្រើនបានដាក់ឱ្យពលរដ្ឋប្រើប្រាស់។

ជុំវិញសន្ទុះសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នេះ អភិបាលស្រុកកំរៀង លោក សុក គឹមខុន បានថ្លែងថា ព្រំដែនឡែម មានលក្ខណៈពិសេសជាងព្រំដែនផ្សេងទៀត ត្រង់ថានៅទីនេះ មានឱកាសវិនិយោគច្រើន ហើយអាជ្ញាធរស្វាគមន៍ ជានិច្ចចំពោះវិនិយោគិនថ្មីៗ។ លោកអភិបាលស្រុក «ស្រុកកំរៀង មានច្រកអន្តរជាតិឡែម ដូចមានដុំពេជ្រ និងមានដំណាំ កសិឧស្សាហកម្មសម្រាប់កែច្នៃ។ ហើយពលរដ្ឋ៧០ភាគរយ ជាកសិករ និង៣០ភាគរយ ជាអាជីវករ»

ដោយសារឱកាសល្អនេះលោក ឈួន សេរីវិចិត្រ អគ្គនាយកក្រុមហ៊ុន បុរី រតនសម្បត្តិ លើកឡើងថា លោកបានសម្រេចចិត្តបោះទុន វិនិយោគវិស័យ លំនៅដ្ឋាន នៅឡែមដោយភាពជឿជាក់ និងមានមោទនភាព ចំពោះការវិនិយោគនេះ។ លោកបន្តថា បុរី រតនសម្បត្តិ មានគោលការណ៍៥ចំណុច រួមមាន៖

*ទី១៖ បុរីមានគុណភាពល្អ
*ទី២៖ សំណងរឹងមាំ
*ទី៣៖ មានប្លង់រឹង់
*ទី៤៖ មានសុវត្ថិភាព
*ទី៥៖ និរន្តភាព និងប្រណិតភាព។

លោកលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទាំងអស់ មិនគួរមើលរំលងលំនៅដ្ឋាន នៅព្រំដែនអន្តរជាតិឡែម ហើយគម្រោងបុរី រតនសម្បត្តិ តម្លៃសមរម្យ ដែលអាចឆ្លើយតបជាមួយតម្រូវការ ជាក់ស្តែងរបស់អតិថិជន។

ពលរដ្ឋដែលរស់នៅក្បែរផ្សារកំរៀង និងជិតបុរី រតនសម្បត្តិ លោកស្រី រឿន សម្ផស្ស និយាយថា លោកស្រីពិតជារីករាយ ដែលឃើញអ្នករកស៊ី ចាប់ផ្តើមសម្លឹងនិងយល់ថា «ឡែមជាប៉ោយប៉ែតទី២ដ៏ធំ»។ លោកស្រីបានបង់រំលោះផ្ទះជាមួយ បុរី រតនសម្បត្តិមួយខ្នងរួចហើយ។ ពលរដ្ឋអ្នកលក់កាហ្វេម្នាក់ផ្សេងទៀត កញ្ញា គឹម សៀក និយាយថា នៅច្រកអន្តរជាតិឡែមមានប្រពលរដ្ឋច្រើន មិនចាញ់ប៉ោយប៉ែតនោះទេ។ នៅទីនេះ នារយៈពេលចុងក្រោយ គឺមានលំហូរប្រជាជនចេញចូលច្រើន។ កញ្ញបន្ថែមថា «ខ្ញុំមករស់នៅទីនេះ ១០ឆ្នាំហើយ។ តម្លៃដីនិងផ្ទះ ថ្លៃជាងមុនឆ្ងាយណាស់ ហើយពិសេសពលរដ្ឋនៅទីនេះ ចាប់ផ្តើមយល់ថា លំនៅដ្ឋានមានតម្លៃសម្រាប់គ្រួសារ របស់ពួកគាត់»។

ព្រំដែនអន្តរជាតិដូង ឬព្រំដែនអន្តរជាតិឡែម ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលពោរពេញទៅដោយច្រកព្រំដែនជាច្រើន ហើយបើយើងធ្វើដំណើរពីប៉ោយប៉ែត កាត់តាមកូនដំរីមាន ៖ ច្រកម៉ាឡៃ, ច្រកសំពៅលូន (ភ្នំដី) , ច្រកភ្នំព្រឹក (អូររំដួល-កាប៊ីន), ច្រកអូរអន្លក់(កំរៀង), ច្រកដូង-បានឡែម និងអាចទៅកាន់ក្រុងប៉ៃលិន ចម្ងាយជាង៣០គ.ម ហើយទៅដល់ច្រកអន្តរជាតិព្រំ (ប្រាកាត)ផងដែរ។ កំរៀងមានពលរដ្ឋ ប្រមាណជាង៦ម៉ឺននាក់។ នៅព្រំដែនអន្តរជាតិឡែម ជាច្រកនាំផ្លែឈើធំជាងគេ និងច្រកអន្តរជាតិធំទី២ បន្ទាប់ពីក្រុងប៉ោយប៉ែត ដោយមានលំហូរពលរដ្ឋ ចេញចូលជាង១លាននាក់ក្នុងមួយឆ្នាំ។ សម្រាប់ពលរដ្ឋ ដែលកំពុងរកឱកាសថ្មី ក្នុងវិស័យអចលទ្រព្យនិងលំនៅដ្ឋាន មិនគួរមើលរំលង ច្រកព្រំដែនអន្តរជាតិ បានឡែមនោះឡើយ៕