(អាមេរិក)៖ Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែល រកបានប្រាក់ចំណូលខ្ពស់ជាងគេបំផុត ស្ទើរតែរាល់ឆ្នាំ ហើយអ្វីដែលពិសេស និងអស្ចារ្យ នោះគឺថា ប្រាក់ចំណូលរបស់ Apple គឺខ្ពស់រហូតដល់ថ្នាក់យកប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងមួយចំនួនបូកបញ្ចូន គ្នា នៅតែ មិនស្នើដែរ។

ជាក់ស្ដែងនៅឆ្នាំ ២០២០កន្លងទៅនេះ ត្បិតតែជំងឺកូវីដ-១៩ បានរីករាលដាលពេសពេញពិភពលោកក្ដី ប៉ុន្តែវាមិនបានបង្កឱ្យមានផល ប៉ះពាល់ ខ្លាំងដល់ក្រុមហ៊ុន Apple នោះទេ ពោលគឺប្រាក់ចំណូលនៅតែខ្ពស់ដដែលគឺមានចំនួនរហូតដល់ ២៧៤.៥ពាន់លានដុល្លារអាមេរិក ខណៈ ដែល ប្រាក់ចំណូលសុទ្ធមានចំនួន ៥៧ពាន់លានដុល្លារអាមេរិក។

យើងឃើញថាប្រាក់ចំណូលរបស់ Apple នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ គឺច្រើនជាងប្រាក់ចំណូលរបស់ក្រុមហ៊ុន Facebook, Tesla និង Microsoft បូកបញ្ជូលគ្នាទៀត ដោយនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Facebook រកប្រាក់ចំណូលបាន ៨៥.៩ពាន់លានដុល្លារ, ក្រុមហ៊ុន Tesla រកចំណូលបាន ៣១.៥ពាន់លានដុល្លារអាមេរិក និង Microsoft រកចំណូលបាន ១៤៣ពាន់លានដុល្លារអាមេរិក។

បើយើងយកប្រាក់ចំណូលក្រុមហ៊ុន Facebook បូក Tesla បូក Microsoft យើងទទួលបាន ២៦០.៤ពាន់លានដុល្លារអាមេរិក ខណៈដែល ប្រាក់ចំណូលរបស់ Apple សរុបមានចំនួន ២៧៤.៥ពាន់លានដុល្លារអាមេរិក៕