(កូរ៉េ)៖ សម្លៀកបំពាក់របស់ក្រុមចម្រៀង BTS នៅក្នុង MV ចម្រៀង «Dynamite» ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១៦២,៥០០ដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមសារព័ត៌មានជប៉ុន Oricon បានរាយការណ៍ថា សហគ្រិនជនជាតិជប៉ុនម្នាក់ឈ្មោះថា Maezawa Yusaku និងតារាយូធូប HIKAKIN បានឈ្នះការដេញថ្លៃសម្លៀកបំពាក់របស់ BTS ក្នុងតម្លៃ ១៦២,៥០០ ដុល្លារអាមេរិក។

គួរជម្រាបថា ការចេញថ្លៃនេះ គឺធ្វើឡើងតាមរយៈវេបសាយ Julien’s Auctions ហើយវាក៏ត្រូវបានគេដឹងថា ជាកម្មវិធីដេញថ្លៃសប្បុរសធម៌ ដើម្បីយកប្រាក់ជួយវិស័យតន្រ្តីដែលបានរកគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ផងដែរ។

ខាងក្រោមនេះ ជាសម្លៀកបំពាក់របស់ក្រុម BTS៖