(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំររបស់អាមេរិក General Motors (GM) មានផែនការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ ប្រេង -សាំង គ្រប់ប្រភេទទាំងអស់ នៅឆ្នាំ២០៣៥ ដោយងាកទៅចាប់យកការផលិតរថយន្តអគ្គិសនីជំនួសវិញ ដែលវាជាផ្នែកមួយនៃគម្រោង កាត់បន្ថយ ការ បំភាយកាបូននៅលើផែនដីនៅឆ្នាំ២០២៤ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន GM បានកំណត់គោលដៅ ដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០៣០ និងដាក់ឱ្យប្រើទូទាំងពិភពលោកនៅឆ្នាំ២០៣៥ ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden បានចុះហត្ថលេខាលើកិច្ចព្រមព្រៀម កាត់ បន្ថយ ការប្រើប្រាស់ឧស្ម័នកាបូន។

ថ្មីៗនេះ GM បានដាក់តាំងបង្ហាញរថយន្តអគ្គិសនីជាច្រើនម៉ូដែល ដូចជា Hummer EV, Chevy Bolts និង Cadillac Celestiq ខណៈដែល ម៉ូដែល Cadillacs នឹងក្លាយជារថយន្តអគ្គិសនីទាំងអស់នៅក្នុងឆ្នាំ ២០៣០។

គួរបញ្ជាក់ផងដែ ផែនការរបស់ក្រុមហ៊ុន GM គឺខុសប្លែកពីក្រុមហ៊ុនដទៃ ដោយ GM បានដាក់គោលដៅខាងលើនេះ ជាមួយនឹងការផលិត រថយន្តអគ្គិសនី ដែលប្រើប្រាស់ «ថាមពលកើតឡើងវិញ ឬ Renewable Energy» ដែលវាពិតជាជួយសន្សំថាមពល និង កាត់បន្ថយ ការ បំភាយឧស្ម័នកាបូនបានច្រើន៕