(ក្រុងឡុងដ៍)៖ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ម្ចាស់ក្លិបតោខៀវ Chelsea បានចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការរើសពូជសាសន៍ ដែលបានកំពុងកើតមានឡើងយ៉ាងក្នុងកីឡាបាល់ទាត់ នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ។

ក្នុងនោះដែរ មានកីឡាករនៃក្លិបប្រចាំទីក្រុង London មួយទទួលរងមិនតិចទេ គ្រាដែល Reece James ខ្សែការពារស្លាបស្តាំទទួលរងខ្លាំងក្លាជាងគេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

សេដ្ឋីរុស្ស៊ី ដែលមានវ័យទើបតែ ៥៤ឆ្នាំ Abramovich បានថ្លែងថា «ខ្ញុំពិតជាមានការសោកស្តាយខ្លាំង ដែលមានការរើសអើងពណ៌សម្បុរទៅលើ Reece James។ យើងមិនអាចឲ្យករណីនេះនៅតែបន្តកើតមានបានទេ»

ដូចគ្នានោះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្លិប West Brom ក៏បានធ្វើការប្តឹងប៉ូលិសរហូតមានការចាប់ខ្លួនបុរសម្នាក់ នៅក្រោយពេលកីឡាករ Romaine Sawyers ទទួលសាររើសអើងពូជសាសន៍ នៅពេលដែល Axel Tuanzebe, Anthony Martial និង Marcus Rashford ក៏បានទទួលរងនូវការគំរាមកំហែងករណីនេះដូចគ្នានៅលើបណ្តាញសង្គម។

លោកថា «ខ្ញុំនឹងធ្វើការងារនេះដោយផ្ទាល់ ដើម្បីលុបបំបាត់ករណីនេះ និងបន្តលើកចិត្តកីឡាករក្នុងក្លិបខ្លាំងឡើង តាមរយៈការបង្កើនមូលនិធិក្នុងក្លិប ដើម្បីឲ្យប្រសិនការងារទទួលបានប្រសិទ្ធភាពថែមទៀត។ យើងចង់បង្កើតសង្គមមួយមានភាពតែមួយ ដោយគ្មានបែងចែកវណ្ណៈ និងពូជសាសន៍នោះឡើយ»