(ភ្នំពេញ)៖ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងបែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍គម្រោងដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀត ដល់អតិថិជន ដែលចង់បានការរស់នៅបែបធម្មជាតិបៃតង ក្នុងទីក្រុងភ្នំពេញ។

ពិធីនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត និងភ្ញៀវកិត្តិយសប្រមាណជិត២០០នាក់។

គម្រោងថ្មីទាំងបីនេះ គឺជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងដ៏ធំសម្បើមស្ថិតក្នុងគម្រោងមេគឺ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ «អេកូ ខូលឡិកសិន» បឹងស្នោ ដែលជាតំបន់កំពុងមានសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានៅប៉ែកខាងកើតរាជធានីភ្នំពេញ។

ដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា ត្រូវបានអភិវឌ្ឍឡើងដើម្បី ផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេងស័ក្ដិសមសម្រាប់បែបផែន រស់នៅទាន់សម័យជាមួយធម្មជាតិ។

ចំណែកគម្រោងដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងអភិវឌ្ឍហ្សបហោស៍ សម្រាប់ការធ្វើអាជីវកម្ម គ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម ដំណាក់កាលទី២ «អេកូខលឡិកសិន»

ក្រៅពីនេះ គម្រោងទាំងបីត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សាលារៀនអន្តរជាតិ កីឡដ្ឋាន សួនកម្សាន្តបែបអឺរ៉ុប ស្ថានីយពន្លត់អគ្គិភ័យ ខុនដូ ផ្សារទំនើប និងតំបន់ពាណិជ្ជកម្មដ៏មមាញឹកទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ នឹងបើកសម្ពោធជាផ្លូវការ ជាមួយនឹងការផ្តល់ជូន ដែលលោកអ្នកនឹកស្មានមិនដល់ ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬ អញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែល នៅក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕