(ភ្នំពេញ)៖ យ៉ាងតិចបទចម្រៀង ចំនួន ៦បទ ហើយនឹងមានជាបន្តបន្ទាប់ទៀត ដែលផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ឲ្យកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាបទមេឡាឌីថ្មីទាំងអស់ និងគ្រប់ចង្វាក់។

បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង៦បទ ដែលជាការច្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មក ឃើញថាសន្ទុះនៃការគាំទ្រ គឺពិតជាខ្លាំងលើសពីការរំពឹងទុក។ គ្រប់បទចម្រៀង ចេញមិនបានប៉ុន្មានថ្ងៃផង មានអ្នកទស្សនារាប់លានដង ក្នុង១បទៗ។ ទន្ទឹមនឹងនោះដែរ មហាជនបានវាយតម្លៃថា តន់ ចន្ទសីម៉ា គឺជាដៃគូចម្រៀងដ៏សក្ដិសមបំផុត ពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង។
ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra បានសម្រុកចេញសម្រាប់រដូវចូលឆ្នាំថ្មីខាងមុខនេះ ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួល សម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នា យ៉ាងសប្បាយរីករាយ។

ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ តោះ! បងប្អូនសាករៀនរាំលេងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នូវបទចម្រៀងទាំង ៦បទ ដែលពួកគាត់ទើបតែច្រៀងរួមគ្នាទាំងអស់គ្នា៖

ទី១/ បទ «កាត់ឆុង» 

ទី២/ បទ «ប្រហុក»

ទី៣/ បទ «រកស៊ីជាមួយយក្ស»

ទី៤/ បទ «អរគុណកាមេរ៉ា»

ទី៥/ បទ«មាន់កម្សត់»

ទី៦/ បទ «GANG GANG»