(មេនប៊ិន)៖ កីឡាការិនីវាយកូនបាល់ទោល Serena Williams បានចាត់ទុកការពន្យារពេលបើកព្រឹត្តិការណ៍ Australian Open 2021 ដោយសារវិបត្តិ COVID-19 ជារឿងល្អទៅវិញទេសម្រាប់នាង ដើម្បីព្យាបាលរបួសជាទាន់ពេល និងត្រៀមខ្លួនបានល្អថែមទៀត។

កីឡាការិនីសញ្ជាតិអាមេរិក វ័យ ៤៧ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «វាមិនអាចទៅរួចទេសម្រាប់នាងខ្ញុំ ប្រសិនបើ Australian Open ចាប់ផ្តើមដូចសព្វមួយដង តែផ្ទុយទៅវិញវាធ្វើឲ្យខ្ញុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ ត្រៀម និងព្យាបាលរបួសផងដែរ»

នៅចាំបានថា Williams បានរងរបួសសរសៃពួរជើងកាលពីអំឡុងចូលរួមការប្រកួត US Open នាខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឲ្យនាងប្រឈមអត់បានចូលរួមកម្មវិធី Australian Open 2021 ប្រសិនបើការប្រកួតត្រូវបានរៀបចំឡើងរាល់ខែមករាដូចសព្វដងនោះ។

តែយ៉ាងណាកីឡាការិនីវ័យ ៤៧ឆ្នាំ Williams បានធ្វើដំណើរមកដល់ទីក្រុង Melbourne ប្រទេសអូស្រា្លលី ជាទីដែលត្រៀមចំការប្រកួតរួចហើយ និងប្រកួតឈ្នះគូប្រជែងម្ចាស់ផ្ទះ Daria Gavrilova ក្នុងលទ្ធផល ៦-១ និង ៦-៤ ក្នុងការប្រកួតកំដៅសាច់។ រាប់ទាំងលើនេះទៀត Serena Williams បានចូលរួមក្នុងការប្រកួតពានធំៗលើកទី២៤ នៃកម្រិត Grand Slam ដែលនឹងចាប់ផ្តើមឡើងនាសប្តាហ៍ក្រោយនេះ៕