(ភ្នំពេញ)៖ ណាហ្គាវើលដ៍ នឹងស្វាគមន៍អតិថិជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំឆ្លូវ នាំលាភសំណាង ជាមួយនឹងការផ្តល់ជូនដ៏សម្បូរបែប ដូចជា ម្ហូបចិនសុភមង្គល នំចិននាំលាភ ការតុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យពីឥឡូវនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។

អតិថិជនទាំងអស់ នឹងទទួលបានតុក្កតារូបកូនគោដ៏ស្រស់ស្អាត ឥតគិតថ្លៃនៅពេលចំណាយ ៨៨ដុល្លារ ឬច្រើនជាងនេះ នៅក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ (រហូតអស់ពីស្តុក)។ សម្រាប់សមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាដ៏ស្រស់ស្អាតដោយត្រូវសន្សំ និងប្តូរ ២៨ពិន្ទុ ក្នុងថ្ងៃតែមួយ ឬដោយប្តូរ ៩៨ពិន្ទុ។ ជម្រើសមួយទៀត អតិថិជនអាចជាវនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១) តម្លៃត្រឹមតែ១២ដុល្លារ។ ចំនួនមានកំណត់។

ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាជួបជុំគ្រួសារ ញាតិមិត្ត និងមិត្តភ័ក្តិដ៏សប្បាយរីករាយ។ លោកអ្នកអាចប្រារព្ធឱកាសដ៏ពិសេសនេះ និងស្រស់ស្រូបម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់បំផុតនៅភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាវើលដ៍ទី២) និង Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ម្ហូបដ៏ពិសេសមួយ ក្នុងចំណោមម្ហូបជាច្រើនមុខ នៅណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺម្ហូបអ៊ីសាងដែលពេញនិយម នៅក្នុងទ្វីបអាស៊ីភាគគ្នេយ៍ ដែលលោក អ្នកអាចជ្រើសរើសគ្រឿងផ្សំស្រស់ៗល្អបំផុត ដូចជា ត្រីសាលម៉ុនណ័រវ៉េ សាច់មាន់ចំណិត គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី -ល-។

អតិថិជន ក៏អាចពិសាម្ហូបអ៊ីសាង ក្នុងពេលអាហារឈុតពិសេស នៅភោជនីយដ្ឋានទាំងពីរផងដែរ សម្រាប់គ្នា ៤, ៨ ឬ ១០ នាក់។ ម្ហូបសុភមង្គលទាំងអស់ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់បំផុត ដោយមេចុងភៅដ៏ចំណានប្រចាំណាហ្គាវើលដ៍ រួមមាន ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ ត្រីតុកកែចំហុយ សាច់មាន់បំពងស្រួយ អយស្ទ័រក្រៀមខ មីអាយុវែង បាយឆាជាមួយគ្រឿងសមុទ្រ និងនំនៀនកៅនាំលាភ តម្លៃចាប់ពី ២៣៨ដុល្លារ សម្រាប់៤នាក់ រហូតដល់ ៦៨៨ដុល្លារ សម្រាប់១០នាក់ ដែលអតិថិជនអាចរីករាយក្នុងពេលថ្ងៃត្រង់ ឬពេលល្ងាច រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។ សូមណែនាំឲ្យកក់ទុកមុនឥឡូវនេះ តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

សម្រាប់អ្នកដែលចូលចិត្តម្ហូប «ឆ្នាំងមហាសម្បត្តិ» ដែលមានគ្រឿងសមុទ្រ និងសាច់សម្រាប់គ្នា ៦ ឬ ១០នាក់ អាចអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ជាមួយនឹងជម្រើសពិសេស ដូចជា បង្កងអាមេរិកស្រស់ខក្នុងទឹកស៊ុប។ ម្ហូបចិននាំលាភជាច្រើនទៀត មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) និង Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។

ចែករំលែកភាពរីករាយ និងបង្កើនភាពផ្អែមល្ហែម ជាមួយមនុស្សជាទីស្រឡាញ់ មិត្តរួមការងារ និងអតិថិជនដោយជាវបង្អែម និងនំនាំលាភណាហ្គាវើលដ៍ នៅក្នុងប្រអប់ដ៏ស្រស់ស្អាត ដែលមាននំរសជាតិផ្លែម្នាស់ នំស្រួយ៥រសជាតិ និងស្ករគ្រាប់នាំសំណាង តម្លៃ២២ដុល្លារប៉ុណ្ណោះ។

ចំណែកនំ ដែលមានលើកដំបូងសម្រាប់ឆ្នាំថ្មី២០២១ របស់ណាហ្គាវើលដ៍ មានដូចជា នំបន្ទះសូកូឡា នំខេករសជាតិផ្លែភីច និងនំស្ករគ្រាប់សូកូឡារូបកូនគោ តម្លៃចាប់ពី $៤,៥០ ក្នុងមួយដុំ។ ណាហ្គាវើលដ៍ ក៏មាននំប្រពៃណីបែបចិនផងដែរ ដូចជា នំរូបត្រីនាំលាភ និងនំស្រួយរសជាតិពោត ដែលមានដាក់លក់ពីម៉ោង១០ព្រឹក ដល់១០ យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាវើលដ៍ទី២។

ប្រសិនបើអតិថិជនមានបំណងចង់ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ លោកអ្នកអាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះ ក៏មានការសម្តែង របស់លោកតាចិន ម៉ាស់ស្កត់រូបកូនគោ និងការកម្សាន្តជាច្រើនទៀតផងដែរ ហើយអតិថិជនទាំងអស់អាចផ្តិតយករូបភាព ដ៏ស្រស់ស្អាតជាច្រើន ដើម្បីបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន។

មួយទៀត សូមកុំខកខានទស្សនា ការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ដែលចូលរួមសម្តែងដោយអ្នកសិល្បៈ មកពីជុំវិញពិភពលោក ម៉ោង៦ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក និងទំព័រ Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីប្រូម៉ូសិន អាហារ និងកម្មវិធីកម្សាន្តផ្សេងៗ និងចូលរួមការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ។

សូមកត់ចំណាំថា វិធានការបង្ការជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតដើម្បីរក្សាសុវត្ថិភាពដោយតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់ រក្សាគម្លាតសង្គម និងផ្តល់ជែលលាងដៃ គ្រប់កន្លែងប្រតិបត្តិការនៅក្នុងអគារណាហ្គាវើលដ៍។ ដូច្នេះ សូមចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលពរជ័យ និងសិរីសួស្តីគ្រប់ៗគ្នា៕