(ភ្នំពេញ)៖ កម្មវិធីដ៏ជោគជ័យកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២ របស់ក្រុមហ៊ុន Cellcard ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ កាលពីថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ដោយបានផ្តល់ជូនអតិថិជនដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។
អតិថិជនដែលឈ្នះរង្វាន់ដ៏ធំមានឈ្មោះ ឡឹម ឆាយចាន់ថុល ប្រជាពលរដ្ឋនៃភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា លោកពិត ជាមានសេចក្តីសោមនស្សរីករាយបំផុត ចំពោះការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ឱកាសឈ្នះរង្វាន់រថយន្ត Toyota Rush 2020នេះ គឺពិតជាមិននឹកស្មានដល់ ទាល់តែសោះ ព្រោះរង្វាន់ដ៏អស្ចារ្យនេះត្រូវបានឈ្នះយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលដើមឆ្នាំថ្មីតែម្តង។
គួររំលឹកផងដែរកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha 2020 X-Rides ចំនួនពីរគ្រឿង បន្ថែមពីលើរង្វាន់ថ្មីៗជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះអតិថិជនមានឱកាសគ្រប់ពេលដើម្បីឈ្នះរង្វាន់ភ្លាមៗ ជាមួយទឹកប្រាក់រហូតដល់ទៅ ១០០ដុល្លារ ឬទិន្នន័យ ៥០០មេកាបៃ សម្រាប់លេងអ៊ីនធើណិត ដោយឥតគិតថ្លៃផងដែរ។
អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ ណន ធារក្ស ជាកម្មករកាត់ដេរ មកពីភូមិកោះចំការ ឃុំបឹងសាឡាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ថង សុធា ជាអ្នកនាំសំបុត្រ មកពីភូមិគោកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានឱ្យដឹងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយបំផុតចំពោះអតិថិជន ដែលបាន ឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះនៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជន។
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តតបស្នងជូនអតិថិជនដ៏ស្មោះស្ម័គ្រ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ។ អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់រង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកុម្ភៈនេះ។
អតិថិជនសែលកាត អាចបញ្ចូលទឹកប្រាក់ ៥,០០០រៀល (1.25 ដុល្លារ) និង ១០,០០០រៀល (២,៥០ ដុល្លារ) បានចាប់តាំងពីខែមករា ឆ្នាំកន្លងទៅនេះហើយរាល់ការ បញ្ចូលទឹកប្រាក់ ទាំងអស់នឹងទទួលបានឱកាសម្តង ដើម្បីឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងរង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ៕