(ភ្នំពេញ)៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ផ្សារទំនើប វឌ្ឍនៈ កាពីតាល នឹងរៀបចំការប្រគំតន្ត្រី និងដើរបង្ហាញម៉ូតសម្លៀកបំពាក់ដ៏អស្ចារ្យមួយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ គឺ The Late Night Shopping at Vattanac Capital បន្ទាប់ពីជោគជ័យ ក្នុងការរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល២០២០។

ការរៀបចំនេះមិនត្រឹមតែប្រគំតន្ត្រីតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមក៏ដូចជាអតិថិជនទាំងអស់ អាចជាវទំនិញរហូតដល់ម៉ោង ១១៖៣០យប់ ពីម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក ដែលនេះជាបទពិសោធន៍ដ៏ថ្មីមួយ សម្រាប់អ្នកគាំទ្រ។

លើសពីការកម្សាន្តសប្បាយ វឌ្ឍនៈ កាពីតាល មានការផ្តល់ជូនជាច្រើន សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ដូចជាការចាប់យកអាំងប៉ាវ ជាបណ្ណទឹកប្រាក់រហូតដល់ ១៦៨ដុល្លារ ភ្លាមៗសម្រាប់រាល់ការចំណាយចាប់ពី ១០០ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ ការបញ្ចុះតម្លៃបន្ថែមចំនួន ៥% រាល់ពេលទូទាត់តាមប័ណ្ណឥណទាន វីសាមាស របស់ធនាគារវឌ្ឍនៈ ឬក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៦% សម្រាប់ការទូទាត់តាមសេវាធនាគារចល័តធនាគារវឌ្ឍនៈ ព្រមទាំងការបន្ថែម ជូននូវដបទឹកមួយដ៏ស្រស់ស្អាត សម្រាប់ឆ្នាំថ្មីរាល់ការចំណាយចាប់ពី ១,០០០ដុល្លារឡើង ទៅក្នុងមួយវិក្កយបត្រ។

សម្រាប់ការចំណាយចាប់ពី១០០ដុល្លារ លោកអ្នកក៏នឹងទទួលបានឆ្នោតផ្សងសំណាងមួយសន្លឹក ដើម្បីចាប់ឆ្នោតឈ្នះយករង្វាន់ធំ ដែលមានតម្លៃសរុបរហូតដល់ ១០០,០០០ដុល្លារ ក្នុងឱកាសអបអរខួបគម្រប់៣ឆ្នាំ របស់អគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល នៅខែឧសភាខាងមុខនេះ។

The Late Night Shopping at Vattanac Capital នឹងបើកស្វាគមន៍អតិថិជន និងភ្ញៀវទាំងអស់ដោយសេរី ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសបុក របស់ផ្សារទំនើប វឌ្ឍនៈ កាពីតាល ពីម៉ោង៨ល្ងាចតទៅ ដែលមានការចូលរួមពីតារាចម្រៀងល្បីៗដូចជាលោក G-Devith កញ្ញា ទេព បូព្រឹក្ស កញ្ញា Nikki Nikki កញ្ញា ចិត្ត កញ្ចនា និង លោក ម៉ា ច័ន្ទបញ្ញា ព្រមទាំងការនាំមកនូវការដើរបង្ហាញម៉ូតសម្លៀកបំពាក់ រដូវកាលថ្មីចុងក្រោយពីម៉ាកលំដាប់ អន្តរជាតិជាច្រើន Burberry, Dolce and Gabbana, Balenciaga, Polo Ralph Lauren, Jimmy Choo, Hugo Boss, Bottega Veneta, Salvatore Ferragamo, Bally ជាដើម។

អាសយដ្ឋាន៖ #៦៦, មហាវិថីព្រះមុនីវង្ស, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, ភ្នំពេញ
ទូរស័ព្ទលេខ៖ ០២៣ ៩២៣ ៨៨៨
វេបសាយ៖ www.vattanaccapital.com 
Facebook: www.facebook.com/VattanacCapital