(តូរីន)៖ លោក Roberto Mancini បានប្រកាសនៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងសប្តាហ៍នេះថា លោកនឹងអាចលាឈប់ពីការដឹកនាំក្រុមជម្រើសជាតិអាហ្សូរីអ៉ីតាលី ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលរៀបចំនៅប្រទេលកាតា។នេះបើតាមការចេញផ្សាយដោយព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

លោកថា អាចនឹកលាឈប់ពីការដឹកនាំអ៉ីតាលី ដោយវិលត្រឡប់ទៅរកការងារដឹកនាំក្លិបអាជីពវិញ បន្ទាប់ពីលោក Mancini បានសម្រេចចូលមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលំដាប់ពិភពលោកនេះ ជំនួសកៅអីលោក Giampiero Ventura ដែលមិនអាចនាំក្រុមខ្លាំងនៅអឺរ៉ុបមួយនេះឡើងទៅប្រកួត FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនោះ។

ក្នុងរយៈពេលលោក Mancini បានដឹកនាំ ក្រុមនេះបានឡើងទម្រង់លេងល្អឡើងវិញ ដោយឈ្នះ ១០ប្រកួត ក្នុងវគ្គជម្រុះពាន Euro 2020 ដែលត្រូវបានពន្យារពេលមកធ្វើនៅឆ្នាំ២០២១ នេះវិញ។

អតីតអ្នកចាត់ការក្រុម Inter Milan និង Manchester City ផងនោះ បានដាក់បេក្ខភាពធំៗ ៣រូបរួមមានលោក Massimiliano Allegri, Carlo Ancelotti និងលោក Gian Piero Gasperini ក្នុងការមកជំនួសតំណែងរបស់លោក ជាមួយអតីតជើងឯកបាល់ទាត់ ៤សម័យកាលអ៉ីតាលីមួយនេះ៕