(កណ្តាល)៖ បន្ទាប់ពីបានធូរស្បើយពីភាពប្រឈមនឹងការរាលដាលជំងឺឆ្លងកូវីដ១៩ ក្រោមការគ្រប់គ្រង និងដាក់ចេញវិធានការពារដ៏មានប្រសិទ្ធភាព ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោងសញ្ញា KIM HUOT បានបន្តចុះប្រគល់រង្វាន់ធំ ១០លានរៀល ដល់អ្នកដែលមានសំណាងរស់នៅតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០លានរៀល ពីក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោងខាងលើនេះមានឈ្មោះ យ៉ន ថន ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅអាសយដ្ឋានដូចបានរៀបរាប់ខាងលើនេះ បានត្រូវរង្វាន់កាលពីសប្ដាហ៍កន្លងទៅនេះ។

អ្នកស្រីបានប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកក្រោយពេលរៀបចំឥវ៉ាន់ក្នុងផ្ទះរួច ហើយមានអារម្មណ៍ថាអស់កម្លាំង ក៏យកទឹកត្រចៀកកាំមាសដបកំប៉ោងដែលបានទិញពីផ្ទះអ្នកលក់ស្ថិតនៅក្បែរផ្ទះទទួលទាន លុះពេលបើកគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកកូន និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅលើគម្របដបតែម្ដង។

បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ ១០លានរៀលពីទឹកត្រចៀកកាំមាសដបកំប៉ោងនេះ លោកនឹងយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ និងទុកព្យាបាលជំងឺប្រចាំកាយ។ ជាមួយគ្នានេះ អ្នកស្រីក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់។

រាល់អតិថិជនដែលទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោងនឹងទទួលបានសុខភាពល្អ សម្រស់ស្រស់ស្អាត ស្បែកមានសំណើម មានកំលាំងមាំមួន ហើយអាចទទួលទានបានគ្រប់វ័យ។ នៅក្នុងទឹកត្រចៀកកាំមាសដបកំប៉ោង មានសម្បូរទៅដោយដោយកូឡាជែន ដែលអាចរក្សាសម្រស់ស្បែកសភ្លឺ តឹងណែន ក្មេងជាងវ័យ ជាពិសេសសម្រាប់ស្រី្តកំពុងពពោះ ដែលអាចប៉ូវទាំងម្តាយ និងកូននៅក្នុងផ្ទៃឱ្យឆ្លាតវៃ។ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងអុកស៉ីតកម្ម បង្កើនការកើតនៃកោសិកាថ្មី និងជំនួយដល់សួតកាត់បន្ថយក្អក ជំនួយបេះដូង សម្រួលប្រព័ន្ធរំលាយអាហារ និងផ្តល់ថាមពលដល់អ្នកជំងឺកំពុងតែឈឺ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង បានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់ជូនដល់បណ្តាអតិថិជនទាំងអស់ ដែលតែងគាំទ្រផលិតផលរបស់ក្រុមហ៊ុន។ ទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោង ទទួលបានទាំងសុខភាព ទទួលបានទាំងរង្វាន់ប្រាក់លានយ៉ាងច្រើន៕