(ភ្នំពេញ)៖ ស្រាបៀរស្តោតលេខ១ នៃកម្ពុជា, ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោតបានសម្រេចរៀបចំ ផ្សព្វផ្សាយយុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសផ្លែក ដែលមានឈ្មោះថា កម្មវិធី ABC Roving LED Lion Dance។

ការលោតម៉ុងសាយនេះនឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ដ៏ឱឡារឹកសំខាន់មួយដែល ប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយ ជាសកម្មភាពដ៏សំខាន់មួយនៅក្នុងរដូវពិធីបុណ្យនេះ ដើម្បីស្វាគមន៍ទទួលសំណាងល្អ និងវិបុលភាព។ នេះគឺជាភាពស៊ីសង្វាក់ឥតខ្ចោះមួយនិង រូបតំណាងរបស់ស្រាបៀរ ABC គឺសត្វតោ (ម៉ុងសាយ)។ ការលោតម៉ុងសាយនេះនឹងបង្ហាញពីការសម្ដែងដ៏ប្លែកអស្ចារ្យ និងរស់រវើកមួយជាមួយនឹងគូម៉ុងសាយមាស និងខ្មៅ។ បន្ទាប់ពីឆ្លងពេលវេលាដ៏លំបាកនាឆ្នាំចាស់ ស្រាបៀរ ABC មានបំណងបំផុសទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឡើងវិញ និងបន្តសម្លឹងមើលទៅថ្ងៃអនាគតទាំងអស់គ្នា។

លោក Loic Briant de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN ខេមប៊ូឌា បានមានប្រសាសន៍ថា «ចំពោះពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ស្រាបៀរ ABC ពាំនាំបទពិសោធន៍ដ៏ជ្រាលជ្រៅទៅដល់ប្រជាជនកម្ពុជា។ អតិថិជនរបស់យើងគឺស្នូលសំខាន់របស់យើង ដូច្នេះហើយយើងចង់អបអរសាទរឆ្នាំថ្មីឆ្នាំនេះជាមួយពួកគាត់។ ក្រោមស្លាកភាពស្មោះត្រង់ចំពោះសារនៃម៉ាកយីហោ ជាឧត្តមភាពដ៏ល្អឯក ឬ Be Exceptional យើងមានបំណងផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏អស្ចារ្យ និងប្លែកជានោះ គឺ ការសម្ដែងលោតម៉ុងសាយដែលមានបំពាក់ភ្លើងLEDនេះ។ យើងសូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមជាមួយយើង ដើម្បីស្វាគមន៍អបអរឆ្នាំថ្មី ឆ្នាំឆ្លូវ ទាំងអស់គ្នា»

ក្រៅពីទីតាំងសំខាន់ៗទាំង១០កន្លែង នៅជុំវិញរាជធានីភ្នំពេញ ម៉ុងសាយរបស់យើងក៌នឹងបង្ហាញខ្លួននៅផ្សារទំនើបអ៊ីអនម៉ល ទាំងពីរសាខា ដើម្បីធ្វើការថតរូបស៊ែលហ្វីនៅទីថតស៊ែលហ្វីព្រមនឹងការតាំងលម្អនូវការរចនាយ៉ាងអស្ចារ្យ។

ស្រាបៀរ ABC អិ ច ស្ត្រា ស្តោ ត ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទទួលស្វាគមន៍មិត្តភ័ក្រ្ដ និងក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនាមជាស្រាបៀរផលិតពីវត្ថុធាតុដើមគុណភាពខ្ពស់ព្រម ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ដង់ដារអន្តរជាតិ ផ្នែកលើគុណភាពប៉ុណ្ណោះទេ ស្រាបៀរ ABC ក៏ជាអំណោយដ៏វិសេសវិសាល នៅពេលអ្នកទៅលេង ឬជួបមិត្តភ័ក្រ្ដក្នុងរដូវពិធីបុណ្យនេះ។ ស្រាបៀរ ABC ឥឡូវនេះចេញទំហំកេសថ្មីមានចំណុះ ១២កំប៉ុង ដែលជាទំហំដ៏សាកសមបំផុតសម្រាប់ទិញជាអំណោយ។

ស្រាបៀរ ABC អិ ច ស្ត្រា ស្តោ ត សូមអញ្ញើញអ្នកគាំទ្រទាំងអស់មកចូលរួមនៅក្នុងការ សម្ដែងលោតម៉ុងសាយបំពាក់ភ្លើងLEDដ៏រំភើបរបស់យើង និងចែករំលែកនូវបទពិសោធន៍ទាំងនេះទៅកាន់មិត្តភ័ក្រ្ដ និងក្រុមគ្រួសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់របស់កម្មវិធីលោតម៉ុងសាយ «ABC Roving LED Lion Dance» សូមធ្វើការ តាមដាន គេហទំព័រ Facebook របស់ស្រាបៀរ ABC តាមរយៈ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia