(ភ្នំពេញ)៖ ប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីមហាសំណាង ដែលផ្តល់ឱកាសឲ្យមហាជនគ្រប់ទីកន្លែង គ្រប់ជាតិសាសន៍ អាចតេចូលឈ្នះលុយសុទ្ធ និងមាសសុទ្ធផុយៗងាយៗ ចាប់ពី ២០០,០០០រៀល រហូតដល់មាសសុទ្ធមួយតម្លឹង។ កុំភ្លេចរង់ចាំតេចូលទាំងអស់គ្នា នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលមានផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ CTN ចាប់ពីម៉ោង ១១៖០០ព្រឹក តទៅ។

កំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីដែលផ្តល់សំណាងដល់បងប្អូនគ្រប់គ្នាមានឱកាសឈ្នះលុយសុទ្ធ និងមាសសុទ្ធ ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន ៩។ លុះដល់វគ្គបើកប្រអប់ បើប្រអប់ទាំង៥ សុទ្ធតែជាមេដាយមាស នោះអ្នកនឹងឈ្នះមាសសុទ្ធ ១តម្លឹង។ កំពូលកម្មវិធីមហាសំណាងនេះ ឲ្យតែបានតេចូល ដឹងតែឈ្នះលុយគ្រប់ៗគ្នា។

បើជ្រើសរើសបាន៖
* មេដាយមាស ១ ស្លាក ស្មើនឹង ២០០,០០០រៀល
* មេដាយមាស ២ស្លាក ស្មើនឹង ៤០០,០០០រៀល
* មេដាយមាស ៣ ស្លាក ស្មើនឹង ៨០០,០០០រៀល
* មេដាយមាស ៤ ស្លាក ស្មើនឹង ១,៦០០,០០០រៀល
* និង មេដាយមាស ៥ ស្លាក ស្មើនឹង មាសសុទ្ធ ១តម្លឹង។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយមិនមែនមានតែមួយទេ មានរហូតទៅដល់ ៣ កម្មវិធី នៅលើ ៣ ស្ថានីយទូរទស្សន៍ផ្សេងៗគ្នា។ ហង្សមាសផ្សាយផ្ទាល់នៅថ្ងៃសុក្រចាប់ម៉ោង ៨៖០០យប់ ភីអិនអីនផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ចាប់ម៉ោង ៤៖៣០ល្ងាច និងស៉ីធីអិនផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ចាប់ម៉ោង ១១៖០០ព្រឹកតទៅ។

រឹតតែពិសេសជាងនេះទៅទៀតនោះ កំពូលកម្មវិធីសំណាងនេះ ក៏មានកំពូលតារាចម្រៀងល្បីជាច្រើនរូប ចូលខ្លួនមកអង្រួនកម្មវិធីឲ្យកាន់តែសប្បាយរីករាយថែមទៀតផង។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីមហាសំណាងត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អស់ ដែលផ្តល់ឱកាសឲ្យបងប្អូនអាចឈ្នះលុយឈ្នះមាសសុទ្ធរាប់តម្លឹងផុយៗងាយៗដែលមិនធ្លាប់មាន៕