(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅក្លិប Tottenham Hotspur លោក Jose Mourinho បានសំដែងការមិនពេញចិត្ត ក៏ដូចជារិះគន់ទៅអាជ្ញាកណ្តាល Andre Marriner ចំពោះឥរិយាបថកាត់ក្តីក្នុងទីលាននៃប្រកួតដែលក្រុមមាន់ខ្នាយចាញ់តោខៀវ Chelsea ក្នុងលទ្ធផល ១-០ នៅ Premier League។
លោក Jose ត្រូវបានគេឃើញដើរចេញពីទីលាន ក្រោយចប់ការប្រកួតជាមួយលោក Marriner នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុមុភៈ ឆ្នាំ២០២១ ដោយមានការជជែកគ្នាតាមផ្លូវផងដែរ ហើយក៏ជាគ្រូបង្វឹក ១រូបក្នុងចំណោមច្រើននាក់នៅ Premier League ដែលបានចាត់ទុកលោក Andre Marriner កាត់ក្តីក្នុងទីលានល្អ។
តែលោកថា «ក្នុងការសម្រេចផ្តល់បាល់ ១១ម៉ែត្រដែលជាចុងក្រោយពួកគេធ្វើបានសម្រេចនៅនាទី២៤នោះ អ្នកអាចនិយាយបានថា ជាស្ថានការណ៍ដ៏គ្រោះថ្នាក់មួយ។ ជានិច្ចកាលវាតែងតែកើតឡើងបែបនេះ។ វាជាបាល់ប៉េណាល់ទីមួយ ដែលមិនអាចទទួលយកបាន និងជាការបរាជ័យដែលលាយឡំនឹងភាពឈឺចាប់»។
គួរបញ្ជាក់ផងថា កីឡាករខ្សែការពារ Eric Dier ជាអ្នកបង្កកំហុសទៅលើខ្សែប្រយុទ្ធ Timo Werner របស់ Chelsea ដែលធ្វើឲ្យបាល់ ១១ម៉ែត្រកើតមានឡើងនៅនាទីទី២៤ ហើយក៏ជាជ័យជម្នះលើកទី២ ក្នុងចំណោមដឹកនាំតោខៀវ ៣ប្រកួតមិនដែលចាញ់របស់អ្នកចាត់ការទូទៅថ្មី គឺលោក Thomas Tuchel ផងដែរ ក្រៅពីស្មើ ១ប្រកួតកាលពីដឹកនាំដំបូង៕