(អាមេរិក)៖ បន្ទាប់ពីទទួលបានព័ត៌មានចុងក្រោយថា ក្រុមហ៊ុន Apple បានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Kia ដើម្បីផលិតរថយន្ត អគ្គិសនីនោះ នៅពេលនេះ មានរបាយការណ៍ចុងក្រោយមួយបានលាតត្រដាងថា រថយន្តអគ្គិសនីរបស់ Apple ដែលនឹងដាក់បង្ហាញនៅឆ្នាំ២០២៤ នោះ គឺមិនដូចការរំពឹងទុករបស់មនុស្សគ្រប់គ្នានោះទេ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple មិនមែន ផលិត រថយន្តអគ្គិសនីសម្រាប់ ឱ្យមនុស្សប្រើប្រាស់នោះទេ ពោះថា រថយន្តនេះវាជាប្រភេទរថយន្ត « Fully Autonomous » គឺជារថយន្តបើកបរដោយ ស្វ័យពេញលេញតែម្ដង ពោលគឺមិនត្រូវការការគ្រប់គ្រង់ ឬបញ្ជាដោយមនុស្សឡើយ។
ប្រភពខាងលើក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន Apple បាននិងកំពុងតែទិញក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ Drive.ai ដើម្បីធ្វើការរួមបញ្ជូលគ្នា ផលិតចេញជារថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិដ៏អស្ចារ្យបំផុតសម្រាប់យុគ្គសម័យថ្មី។
គួរបញ្ជាក់ផងដែថា ថ្មីៗនេះ សារព័ត៌មានកូរ៉េខាងបានចុះផ្សាយថា Apple បានបោះទុន ៣.៥ពាន់លានដុល្លារអាមេរិក វិនិយោគជាមួយ ក្រុមហ៊ុន Kia ដែលជាបុត្រសម្ព័ន្ធរបស់ Hyundai ក្នុងការផលិតរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិក ដោយអាចផលិតបាន ១០០០០០គ្រឿងនៅឆ្នាំដំបូង៕