(ភ្នំពេញ)៖ ឱកាសពិសេសមកដល់ហើយ សម្រាប់អតិថិជនដែលមានបំណងចង់ទិញផ្ទះ ដើម្បីប្រកបអាជីវកម្ម និងវិនិយោគ។ គម្រោងបុរី ថៃ ឈុនគ្រី មានទីតាំងនៅលើបណ្តាយផ្លូវឧញ៉ា ទ្រី ហេង (2011) ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺស្ថិតនៅចំទីតាំងហ៊ុមព័ន្ធ ទៅដោយតំបន់ទីប្រជុំជនសំខាន់ៗដែលមានដូចជា៖ សាលារៀន ផ្សារទំនើបអេអន ២ មជ្ឍមណ្ឌលហ្គូប៊ល និងរមណីដ្ឋានផ្សេងៗទៀត ដែលធ្វើឱ្យការរស់នៅរបស់លោកអ្នកប្រកបដោយភាពងាយស្រួល និងសម្រាប់វិនិយោគ។

គម្រោងបុរី ថៃ ឈុនគ្រី សូមណែនាំប្រភេទផ្ទះហ្សប់ហៅស៍ (ផ្ទះអាជីវកម្ម) ដែលមានទំហំ ៤.៥ម X ១៥.៥ម មានបន្ទប់គេង ៤ បន្ទប់ទឹក ៥ និងមានបន្ទប់ប្រជុំមួយ ដ៏ធំទូលាយឯាយស្រួលសម្រាប់ធ្វើជាការិយាល័យ។ ម្យ៉ាងវិញទៀតសម្រាប់ម៉ូដផ្ទះ ហ្សប់ហៅស៍ គឺជាផ្ទះទំនើបមានភាពស៊ីវីល័យ និងមានផាសុខភាពដែលរចនាឡើងសមស្របទៅនិងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផងដែរ។

ជាមួយគ្នានេះដែរ សម្រាប់គោលការណ៍បង់ប្រាក់គម្រោងបុរី ថៃ ឈុនគ្រី ក៏បានផ្ដល់ជូនអតិថិជននូវជម្រើសរហូតទៅដល់ ៤ ជម្រើសឯណោះ គឺងាយស្រួលសម្រាប់អតិថិជនដែលជាមន្ត្រីរាជការ អ្នកប្រកបអាជីវកម្ម និងជាបុគ្គលិកតាមស្ថាប័នផ្សេងៗទៀតផង។

រឹតតែពិសេសជាងនេះទៅទៀតនោះ គឺក្នុងឱកាសការបើកសម្ពោធផ្ទះគំរូពិតប្រភេទផ្ទះ ហ្សប់ហៅស៍ នៅគម្រោងទី ៣ (ឌឹ ហ្គូល ឌិន ផាក សែនសុខ) និងដើម្បីអបអរការបើកសម្ពោធផ្ទះគំរូថ្មីនេះ បុរី ថៃ ឈុនគ្រី ក៏មានការផ្ដល់ជូនអតិថិជនទាំងអស់ នូវប័ណ្ណបញ្ចុះតម្លៃចាប់ពី ៥ពាន់ដុល្លារ រហូតដល់ ១ម៉ឺនដុល្លារ ជាមួយនិងការផ្ដល់ជូនកាដូផ្សេងៗទៀតសម្រាប់ការចូលរួមថ្ងៃសម្ពោធនេះផងដែរ។
កាន់តែពិសេសអស្ចារ្យទៅទៀតនោះ បុរី នឹងផ្ដល់ជូនការបញ្ចុះតម្លៃបន្ថែម 9% ទៅលើការបង់ផ្ដាច់ប្រភេទផ្ទះ ហ្សប់ហៅស៍ ឬ លោកអ្នកអាចបង់មុន 30% សម្រាប់ការរំលស់ឥតការប្រាក់រហូតដល់ 12 ខែឯណោះ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ បុរី ថៃ ឈុនគ្រី នឹងសម្ពោធផ្ទះគំរូពិត ហ្សបហៅស៍ នៅទីតាំងខាងលើ ហើយអតិថិជនទាំងអស់អាចអញ្ជើញទៅទស្សនាផ្ទះគំរូពិត នេះដោយផ្ទាល់តែម្តង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០៨៩ ៩៧៨ ៧៨៩, ០៩៦ ៩ ៨៩៩ ៧៨៩ ៕