(មីឡាន)៖ ក្រុមបាល់ទាត់ Inter Milan បានហក់ឡើងទៅឈរនៅកំពូលតារាង Serie A ជាបណ្តោះអាសន្នវិញ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ Fiorentina ក្នុងលទ្ធផល ២-០ នៅរាត្រីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

៣ពិន្ទុបន្ថែមក្រៅដីនេះដែរ បានធ្វើឲ្យក្រុមដែលដឹកនាំដោយអតីតអ្នកចាត់ការតោខៀវ Chelsea លោក Antonio Conte មាន ៤៧ពិន្ទុគិតត្រឹមសប្តាហ៍ទី២១ នាំមុខក្រុមលេខ២ AC Milan ដែលមាន ៤៦ពិន្ទុ តែពួកគេ (AC) នៅសល់ ១ប្រកួតក្នុងដៃ។

កីឡាករខ្សែប្រយុទ្ធ Alexis Sanchez បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Nicolo Barella ស៊ុតបានសម្រេចគ្រាប់ទី១ នៅនាទី៣១ មុនពេលកីឡាករអន្តរជាតិក្រូអាត Ivan Perisic ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៥២ ដែលជាបញ្ជូនចេញពីជើងរបស់ Achraf Hakimi ដើម្បីរក្សាប្រវត្តិលេងមិនចាញ់ Fiorentina ក្នុងចំណោមជួបគ្នា ១០ប្រកួតចុងក្រោយគ្រប់កម្មវិធីប្រកួតទាំងអស់។

តែយ៉ាងណា AC Milan ដែលស្ថិតក្នុងទីក្រុង Milan ជាមួយគ្នានោះ នឹងវិលទៅកាន់តំណែងកំពូលតារាង Serie A វិញ ប្រសិនបើពួកគេអាចយកឈ្នះក្រុមភ្ញៀវ Crotone នៅថ្ងៃអាទិត្យស្អែកនេះ៕