(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មធនាគារអនឡាញធំ និងល្បីបំផុតនៅលើពិភពលោក PayPal បានប្រកាសថាខ្លួននឹងបិទអាជីវកម្មបង់ប្រាក់ នៅក្នុងស្រុក នៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន PayPal នឹងផ្ដោតលើ អាជីវកម្ម ទូទាត់បង់ប្រាក់ឆ្លងប្រទេសវិញសម្រាប់ប្រទេសឥណ្ឌា មានន័យថា រាល់អតិថិជនទាំងអស់នៅក្នុង ប្រទេសឥណ្ឌា គឺ អាច ប្រើ ប្រាស់ សេវាកម្ម PayPal សម្រាប់ទូទាត់បង់ប្រាក់ទៅក្រៅប្រទេសបាន លើកលែងតែការប្រើប្រាស់សេវកម្ម PayPal ក្នុងស្រុកគឺនឹងត្រូវបិទ ចាប់ពីថ្ងៃទី០១ ខែមេសាខាងមុខនេះ។
«សម្រាប់អតិថិជននៅក្នុងប្រទេសឥណ្ឌា គឺនៅតែអាចបន្តការប្រើប្រាស់សេវាកម្ម PayPal បាន សម្រាប់ការទូទាត់ប្រាក់ ទៅក្រៅប្រទេស ឬសម្រាប់អាជីវកម្ម ក្រៅប្រទេស ដោយសម្រាប់អាជីវកម្ម ឬការទូទាត់ក្នុងស្រុក មិនត្រូវបានដាក់ឱ្យប្រើប្រាស់ទៀតនោះទេ ដោយសារតែ PayPal ចង់ផ្ដោតលើការទូទាត់ជាលក្ខណៈ សកល»។ នេះជាអ្វីដែល PayPal បានថ្លែងនៅក្នុងលិខិតផ្លូវការ។
តាមរយៈព័ត៌មាននេះ មានន័យថា រាល់ការទូទាត់ប្រាក់តាមរយៈអនឡាញសម្រាប់ក្នុងប្រទេសឥណ្ឌា គឺត្រូវងាកទៅប្រើ វិធីសាស្ត្រផ្សេង ដោយ មិនអាចប្រើប្រាស់ PayPal បាននោះទេ តែបើសិនជាចង់ប្រើឆ្លងប្រទេសគឺនៅតែបន្តអាចប្រើប្រាស់បាន៕