(កូរ៉េ)៖ ក្រុមចម្រៀង K-POP នារីល្បីឈ្មោះ TWICE បានប្រកាសថា នឹងប្រគំតន្រ្តីតាមអនឡាញ ដែលនឹងផ្សាយផ្ទាល់នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koeaherald នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការប្រគំតន្ត្រីនេះ គឺមានឈ្មោះថា «TWICE In Wonderland» ដែលនឹងផ្សាយផ្ទាល់ក្នុងប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែមីនាខាងមុខនេះ វេលាម៉ោង ៧៖០០នាទីល្ងាច ដែលសហការផ្សាយផ្ទាល់ ជាមួយក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅជប៉ុន NTT DoCoMo។

គួរជម្រាបថា ក្រុមចម្រៀង TWICE ដែលមានសមាជិក០៩ នាក់ ត្រូវបានគេដឹងថា មានទាំងជនជាតិកូរ៉េ ជប៉ុន និងតៃវ៉ាន់។ ក្រុមចម្រៀងនារីល្បីឈ្មោះមួយនេះ មានប្រជាប្រិយភាពមិនចាញ់ក្រុមដទៃឡើយ ពោលគឺមានទាំងអ្នកគាំទ្រក្នុងនិងក្រៅស្រុក។ ក្រុមចម្រៀងជម្រុះជាតិសាសន៍មួយនេះ ដំបូងឡើយគ្រោងនឹងរៀបចំការប្រគំតន្រ្តីដោយផ្ទាល់ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារកូវីដ១៩៕