(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជ្រើសរើសឯកយុវជនអាយុក្រោម១៨ឆ្នាំ (U18) រដូវកាលឆ្នាំ២០២០-២១ នឹងឈានចូលសប្តាហ៍ទី៥ ស្អែកនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ នាម៉ោង ៨៖០០នាទីព្រឹកតទៅ ដែលមាន ១៦ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈស្អែកនេះរួមមាន៖
១៖ អគ្គិសនីកម្ពុជា Vs ISI ដង្ហោសែន
២៖ ព្រះខ័នរាជស្វាយរៀង Vs សាលាតម្រង់ទិស រាជធានីភ្នំពេញ
៣៖ បឹងកេត Vs សាលាតម្រង់ទិស អភិវឌ្ឍន៍ខាងជើង
៤៖ ភ្នំពេញក្រោន Vs សមាគមកងយោធពលខេមរភូមិន្ទ
៥៖ សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ Vs សាលាតម្រង់ទិសខេត្តប៉ៃលិន
៦៖ សាលាតម្រង់ទិស ខេត្តបាត់ដំបង Vs សាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំង
៧៖ សាលាតម្រង់ទិសខេត្ត ឧត្តរមានជ័យ Vs ក្លិបបាល់ទាត់សៀមរាប
៨៖ សាលាតម្រង់ទិស ខេត្តសៀមរាប Vs អង្គរថាយហ្គឺរ។

ទាក់ទងការប្រកួតនេះដែរ មានក្រុមពិសេសនឹងត្រូវជួបគ្នារវាងភ្នំពេញក្រោន នៅក្នុងពូល (ខ) ត្រូវប៉ះសមាគមកងយោធពលខេមរភូមិន្ទ ដែលនៅពូល (ខ) ជាមួយគ្នាដែលឈរនៅចំណាត់ថ្នាក់លេខ៣៕