(ភ្នំពេញ)៖ ក្រុមហ៊ុន អិន វ៉ាយ អេហ្វ អិកស៍ ខេមបូឌា ជាក្រុមហ៊ុនស្របច្បាប់ លំដាប់អន្តរជាតិ ដែលមានការិយាល័យកណ្តាល (Head Office) នៅប្រទេសអង់គ្លេស និងមានសាខាជាង ១០ប្រទេស ដែលផ្តល់សេវាកម្ម ជួញដូរ មាស ប្រេង រូបិយបណ្ណអន្តរជាតិ ពេលនេះបានមកដល់ប្រទេសកម្ពុជា និងទទួលបានអាជ្ញាបណ្ណស្របច្បាប់ ពីគណៈកម្មការមូលបត្រកម្ពុជាជាផ្លូវការ។

បើតាមលោក ម៉ក់ រតនា នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា បានលើកឡើងថា ក្រុមហ៊ុន អិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា ជាក្រុមហ៊ុនស្របច្បាប់លំដាប់ពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ ហើយដើម្បីចូលរួមជួយដល់យុវជនខ្មែរ និងដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពទីផ្សារមូលបត្រកម្ពុជា ឱ្យបានទូលំទូលាយ ក្រុមហ៊ុនបានចំណាយដើមទុនមួយចំនួន ដើម្បីផ្តល់ប្រាក់ខែ ប្រាក់ លើកទឹកចិត្តយ៉ាងច្រើន រហូតដល់ខ្ទង់ពាន់ដុល្លារ ដល់ដៃគូរសហការណ៍របស់ក្រុមហ៊ុន ហើយក្រុមហ៊ុននៅតែបន្តជ្រើសរើសដៃគូរសហការណ៍ទូទាំងប្រទេសជាច្រើននាក់

លោកបានបន្តថា ដោយសារបរិបទកូវីដ-១៩ រួមជាមួយបច្ចេកវិទ្យាកាន់តែរីកចម្រើនក្រុមហ៊ុនអនុញ្ញាតឱ្យដៃគូរសហការណ៍របស់យើងទាំងអស់ធ្វើការតាមគេហដ្ឋានក៏បាន ឬក៏មកក្រុមហ៊ុនផ្ទាល់ក៏បាន។

*តើសេវាកម្មរបស់ក្រុមហ៊ុនមានចំណុចពិសេសអ្វីខ្លះដែលអាចទាញពាណិជ្ជករកម្ពុជា ធ្វើការជួញដូរជាមួយក្រុមហ៊ុន?

ចំពោះសេវាកម្មរបស់ក្រុមហ៊ុន លោក ម៉ក់ រតនា បានលើកឡើងចំណុចពិសេសធំៗចំនួន៥ ដែលធ្វើឱ្យសេវាកម្មរបស់ក្រុមហ៊ុនមានប្រជាប្រិយភាព នៅក្នុងប្រទេសកម្ពុជារួមមាន៖

*ទី១៖ ប្រើដើមទុនតិច ជាក់ស្តែងបើយើងចង់ជួញដូរមាស ដែលតម្លៃមាស បច្ចុប្បន្ន ២,៣០០ដុល្លារ ក្នុងមួយដំឡឹង ហើយយើងជួញដូរ ១០០ដំឡឹង គឺយើងត្រូវប្រើដើមទុនរហូតដល់ ២៣០,០០០ដុល្លារ (ពេលដែលមាសឡើងថ្លៃ យើងចំណេញ ហើយនៅពេលដែលមាសចុះថ្លៃវិញយើងខាត)។ ប៉ុន្តែបើយើងធ្វើការជួញដូរទៅលើទីផ្សារមាសដូចគ្នាជាមួយក្រុមហ៊ុនវិញ គឺយើងប្រើដើមទុនត្រឹមតែ ១ភាគរយ នៃតម្លៃដើមទុនសរុប ឬស្មើ២,៣០០ដុល្លារ ប៉ុណ្ណោះក៏យើងអាចជួញដូរក្នុងទំហំមាស ១០០ដំឡឹងបានដែរ ហើយយើងអាចមានឱកាសចំណេញ ឬខាតដូចប្រើដើមទុន ១០០ភាគរយ បានដូចគ្នា។

*ទី២៖ អាចកំណត់ហានិភ័យបានវាខុសពីការធ្វើជំនួញខាងក្រៅ បើយើងទិញមាសមកទុក ពេលដែលតម្លៃមាសចុះថោកកាន់តែខ្លាំង គឺយើងខាតកាន់តែច្រើន(ឧទាហរណ៍ទិញមាស ១០០ដំឡឹង តម្លៃ ២,៣០០ដុល្លារ ក្នុងមួយដំឡឹងពេលដែលមាសចុះមកសល់ត្រឹម ២,១០០ដុល្លារ ក្នុងមួយដំឡឹង គឺយើងខាតអស់ ២០០ដុល្លារ ក្នុងមួយដំឡឹងដែរ ដូច្នេះ បើយើងទិញ ១០០ដំឡឹង គឺយើងខាតអស់ ២០,០០០ដុល្លារ) ប៉ុន្តែបើយើងធ្វើការជួញដូរជាមួយក្រុមហ៊ុនវិញ គឺយើងអាចកំណត់ហានិភ័យបាន តើយើងកំណត់បែបណា?(ឧទាហរណ៍យើងកំណត់ការខាត ៥ដុល្លារ ក្នុងមួយដំឡឹង ទោះតម្លៃមាសចុះថ្លៃយ៉ាងណាក៏ដោយ ក៏យើងខាតត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ក្នុងមួយដំឡឹង ដូច្នេះ បើយើងធ្វើការទិញមាស១០០ដំឡឹង គឺយើងខាតត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ)។

*ទី៣៖ មានភាពងាយស្រួលៈ បើយើងជួញដូរជាមួយក្រុមហ៊ុន ពេលដែលមាសឡើងពេលណា គឺយើងអាចលក់ចេញវិញពេលហ្នឹង (ឡើងពេលថ្ងៃ លក់ចេញវិញពេលថ្ងៃ ឡើងពេលយប់ លក់ចេញវិញទាំងយប់) ដោយយើងធ្វើការបញ្ជាទិញ/លក់តាមរយៈទូរស័ព្ទ ឬកុំព្យូទ័រដោយខ្លួនឯងនៅផ្ទះ ដែលខុសអំពីការជួញដូរខាងក្រៅដែលមាសឡើងថ្លៃពេលយប់ គឺពិបាកក្នុងការលក់ចេញវិញ។

*ទី៤៖ គម្លាតថ្លៃទាបៈ បើយើងពិនិត្យទៅលើគម្លាតថ្លៃ (Spread) នៅក្នុងទីផ្សារខាងក្រៅ គឺមានតម្លៃថ្លៃ (ប្រហែលជាង ៥០ដុល្លារ ក្នុងមួយដំឡឹង) ហើយបើយើងធ្វើការជួញដូរក្នុងទំហំ ១០០ដំឡឹង យើងខាតទៅលើគម្លាតថ្លៃជាង៥,០០០ដុល្លារ។ តែបើយើងធ្វើការជួញដូរជាមួយក្រុមហ៊ុនវិញ គឺចំណាយទៅលើគម្លាតថ្លៃប្រហែលត្រឹមតែ ៥ដុល្លារប៉ុណ្ណោះក្នុង ១ដំឡឹង ឬប្រហែល ៥០ដុល្លារ ក្នុង ១០០ដំឡឹង។

និងទី៥៖ មិនចំណាយទុនបម្រុង ជាទូទៅប្រសិនបើយើងបើកអាជីវកម្មមួយ យើងត្រូវត្រៀមទុនមួយកញ្ចប់សម្រាប់ចំណាយប្រតិបត្តិការប្រចាំខែ (៦ខែ ទៅ១២ខែ) ដើម្បីផ្សព្វផ្សាយយីហោរបស់ក្រុមហ៊ុន ឬដើម្បីកសាងទំនុកចិត្តពីអតិថិជន។ ប៉ុន្តែបើយើងធ្វើជំនួញជាមួយក្រុមហ៊ុនវិញ យើងមិនចាំបាច់ចំណាយពេលវេលាច្រើន ឬត្រៀមទុនបម្រុងសម្រាប់ធ្វើអាជីវកម្មនោះទេ នៅពេលដែលយើងចាប់ផ្តើមធ្វើជំនួញភ្លាមយើងអាចមានឱកាសចំណេញបានភ្លាម៕

អាសយដ្ឋាន៖ The Fortune Tower, 22nd Floor, Office-G-2201, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia (+855)61 81 81 90 www.nyfxcambodia.com (http://www.nyfxcambodia.com/)