(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានបង្ហាញគម្រោង មានតម្លៃ៤៨,៥លានលានវ៉ុន (៤៣,២ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គីសនី ដើរដោយខ្យល់មួយ ដែលធំជាងគេបំផុត នៅលើពិភពលោក នៅឆ្នាំ២០៣០ ដែលវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងជួយស្តារឡើងវិញ នូវបរិស្ថាន ដែលងាយរងគ្រោះ ដោយសារជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

គម្រោងនេះ គឺជាសមាសធាតុសំខាន់មួយ នៃ កិច្ចព្រមព្រៀង Green New Deal របស់លោកប្រធានាធិបតី Moon Jae-in, ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីទប់ស្កាត់ការពឹងផ្អែកលើផូស៊ីលឥន្ធនៈ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីបួន នៅអាស៊ីមួយនេះ ហើយធ្វើឱ្យ មានអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០ ។

លោក Moon បានចូលរួមក្នុងពិធីចុះហត្ថលេខាមួយ នៅតំបន់ឆ្នេរសមុទ្រ Sinan ដើម្បីសាងសង់រោងចក្រនេះ ដែលនឹងមានសមត្ថភាពផលិតថាមពលអគ្គីសនីច្រើនបំផុត ចំនួន៨,២ជីហ្គាវ៉ាត់ (GW)។

ក្រុមមន្ត្រីបានបញ្ជាក់ថា ថាមពល៨,២ជីហ្គាវ៉ាត់ ស្មើនឹងថាមពលផលិតដោយរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៦ ។

គិតមកទល់ពេលនេះ, រោងចក្រផលិតថាមពលអគ្គីសនីដើរដោយខ្យល់ ដែលធំជាងគេលើពិភពលោក គឺ Hornsea 1 ដែលស្ថិតក្នុងចក្រភពអង់គ្លេស មានសមត្ថភាពផលិតបានថាមពល១,១២ជីហ្គាវ៉ាត់៕