(ភ្នំពេញ)៖ ពិសាស្រាក្រហម ២-៣កែវក្នុងមួយថ្ងៃ នឹងជួយសុខភាពបេះដូង និងអត្ថប្រយោជន៍មួយចំនួនទៀត។ ការបញ្ជាក់ជូនដូច្នេះដោយសារបច្ចុប្បន្ននេះបុរស និងស្រ្ដី គឺពិសាសុរាដូចគ្នា ដូច្នេះដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់សុខភាព និងទទួលបានអត្ថប្រយោជន៍ពីការពិសាស្រាហមនេះ សូមពិសាតិចតួចមានកម្រិត។

បុរស ពិសាកុំឱ្យលើសពី២០ក្រាមអាកុល ក្នុងមួយថ្ងៃ (ស្រាក្រហម ២-៣កែវ), សម្រាប់ស្ដ្រីវិញ ពិសាកុំឱ្យលើសពី១០ក្រាមក្នុងមួយថ្ងៃ អាចស្មើ២កែវ ដូច្នេះថ្លើមយើង អាចមានថាមពល អាចបណ្ដេញជាតិពុលទាំងឡាយចេញ ជាពិសេសសុរានេះផ្ទាល់តែម្ដង។

ខាងក្រោមនេះជាគុណប្រយោជន៍៖
* ជួយការពារជំងឺមហារីកផ្សេងៗ
* ជួយផ្ដល់សុខភាពបេះដូងល្អ
* កាត់បន្ថយហានិភ័យ នៃជំងឺបេះដូង
* ជំងឺដាច់សរសៃឈាមខួរក្បាល
* ជំងឺទឹកនោមផ្អែម ប្រភេទទី២
* បង្កា ជំងឺ វង្វេង ឬភ្លេចភ្លាំង
* ជួយឱ្យគេងលក់បានស្រួល
* ជួយសម្រកទម្ងន់
* ធ្វើឲ្យឆ្អឹង រឹងមាំ
* ជួយរក្សាវ័យឱ្យនៅក្មេង
* ធ្វើឱ្យប្រព័ន្ធការពាររាងកាយដំណើរការបានល្អ
* ជួយដល់ប្រព័ន្ធរំលាយអាហារ

គុណវិបត្ដិពេលពិសាលើសបរិមាណ៖
* ឡើងសម្ពាធឈាម
* ឡើងទម្ងន់
* បញ្ហាតម្រងនោម
* ថ្លើម
* ធ្លាក់សម្ពោធឈាម
* វង្វេងសា្មរតី (ខូចខាតខួរក្បាល និងបាត់បង់ការចង់ចាំ)
* បង្កើន ហានិភ័យ នៃ ជំងឺមហារីក មួយចំនួន ,
* ជំងឺហឺត
* ជំងឺអាឡែស៊ី
* ប្រើអំពើហិង្សាទៅអ្នកដទៃ
* ចម្លងជំងឺកាមរោគ
* ការមានផ្ទៃពោះដោយមិនចង់បានជាដើម
* គ្រោះថ្នាក់ដោយសារការបើកបរក្នុងពេលស្រវឹង និងអាច ញៀន
* ស្រាក៏អាចបណ្តាលឱ្យមានបញ្ហាដល់អ្នកដែលប្រើថ្នាំបន្ថយជាតិស្ករ នៅក្នុងឈាម ដូចជា ថ្នាំអាំងស៊ុយលីន ដោយសារតែវាអាចបណ្តាលឱ្យជាតិស្ករ នៅក្នុងឈាមធ្លាក់ចុះខ្លាំង និងធ្វើឱ្យគ្រោះថ្នាក់៕