(ភ្នំពេញ)៖ ក្នុងថ្ងៃសម្ពោធផ្ទះគំរូពិត ហ្សបហៅស៍ នៃគម្រោងបុរី ថៃ ឈុនគ្រី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ គេឃើញមានភ្ញៀវ និងអតិថិជនចូលរួមយ៉ាងច្រើនកុះករតែម្តង ដែលពិធីសម្ពោធនេះ បានធ្វើឡើងនៅឯគម្រោងបុរី ថៃ ឈុនគ្រី មានទីតាំងនៅលើបណ្តាយផ្លូវឧញ៉ា ទ្រី ហេង (2011) ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងនេះហ៊ុមពន្ធ័ទៅដោយតំបន់ទីប្រជុំជនសំខាន់ៗដែលមានដូចជា៖ សាលារៀន ផ្សារទំនើបអេអន ២ មជ្ឍមណ្ឌលហ្គូប៊ល និងរមណីដ្ឋានផ្សេងៗទៀត ដែលធ្វើឱ្យការរស់នៅរបស់លោកអ្នកប្រកបដោយភាពងាយស្រួល និងសម្រាប់វិនិយោគ។

ដោយសារតែមានអតិថិជនគាំទ្រយ៉ាងច្រើនកុះករបែបនេះ ក្រុមហ៊ុននឹងបន្តផ្តល់ ជូននូវប្រម៉ូសិនយ៉ាងពិសេសរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈនេះ ដោយធ្វើការបញ្ចុះតម្លៃចាប់ពី ៥ពាន់ដុល្លារ រហូតដល់ ១ម៉ឺនដុល្លារ ជាមួយនិងការផ្ដល់ជូនកាដូផ្សេងៗទៀតជាច្រើន។

អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ បុរី នឹងផ្ដល់ជូនការបញ្ចុះតម្លៃបន្ថែម ៩% ទៅលើការបង់ផ្ដាច់ប្រភេទផ្ទះ ហ្សប់ហៅស៍ ឬ លោកអ្នកអាចបង់មុន ៣០% សម្រាប់ការរំលស់ឥតការប្រាក់រហូតដល់ ១២ ខែឯណោះ។

គម្រោងបុរី ថៃ ឈុនគ្រី សូមណែនាំប្រភេទផ្ទះហ្សប់ហៅស៍ (ផ្ទះអាជីវកម្ម) ដែលមានទំហំ ៤.៥ម X ១៥.៥ម មានបន្ទប់គេង ៤ បន្ទប់ទឹក ៥ និងមានបន្ទប់ប្រជុំមួយ ដ៏ធំទូលាយឯាយស្រួលសម្រាប់ធ្វើជាការិយាល័យ ។ ម្យ៉ាងវិញទៀតសម្រាប់ម៉ូដផ្ទះ ហ្សប់ហៅស៍ គឺជាផ្ទះទំនើបមានភាពស៊ីវីល័យ និងមានផាសុខភាពដែលរចនាឡើងសមស្របទៅនិងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផងដែរ។

ជាមួយគ្នានេះដែរសម្រាប់គោលការណ៍បង់ប្រាក់គម្រោងបុរី ថៃ ឈុនគ្រី ក៏បានផ្ដល់ជូនអតិថិជននូវជម្រើសរហូតទៅដល់ ៤ ជម្រើសឯណោះ គឺងាយស្រួលសម្រាប់អតិថិជនដែលជាមន្ត្រីរាជកា​រ អ្នកប្រកបអាជីវកម្ម និងជាបុគ្គលិកតាមស្ថាប័នផ្សេងៗទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ៖ 089 978 789 / 096 9 899 789 ៕