(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពង្រាយ ជាតិថ្កុំថ្កើន (សុភាសិតខ្មែរ)។

២៖ ភាពរឹងមាំរបស់ជាតិមួយ វាកើតចេញពីសុចរិតភាពរបស់មហាជនក្នុងសង្គម (ខុង ជឺ)។

៣៖ អាកប្បកិរិយាជារឿងតូចតាច តែវានឹងធ្វើឱ្យមានភាពខុសគ្នាយ៉ាងធំធេង (វីនស្តុន ឆឺឈីល)។

៤៖ លើលោកនេះគ្មានរឿងអ្វីដែលគេអាចបិទបាំងបានរហូតឡើយ បើមិនចង់ឲ្យគេដឹង សូមកុំប្រព្រឹត្ត (ខុង ម៉េង)។

៥៖ មនុស្សមានភាពស្មើគ្នា ហើយភាពស្មើគ្នាមិនមែនចាប់កំណើតមកជាមួយមនុស្សនោះទេ តែការបណ្តុះគុណធម៌ឱ្យកើតមានដល់ខ្លួនមនុស្សទៅវិញទេ ដែលកំណត់ឱ្យមនុស្សមានភាពខុសគ្នា (វ៉ុលទែរ)៕