(កណ្ដាល)៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អតិថិជនគ្រាន់តែទិញទូរស័ព្ទដៃថ្មីៗគ្រប់ម៉ាកគ្រប់ម៉ូឌែលនៅហាង «ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប» ដែលមានទីតាំងនៅជាប់រង្វង់មូលព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹងទទួលបានការប្រម៉ូសិនពិសេសៗជាច្រើន ពិសេសគឺអតិថិជនមានឱកាសចាប់យកអាំងប៉ាវរហូតដល់ ១០០ ដុល្លារឯណោះ។

ចំពោះទីតាំងហាង «ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប» ប្រសិនបើលោកអ្នកធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ មកដល់រង្វង់មូលនាគព័ន្ធ សូមក្រលែកទៅប៉ែកខាងស្ដាំជាប់នឹងរង្វង់មូលបន្តិច លោកអ្នកនឹងឃើញហាងកាច់ជ្រុងពណ៌លឿងមួយមានយីហោឈ្មោះថា «ហ៊ា ម៉ាប់ ហាងលក់ទូរស័ព្ទដៃទំនើប» ជាក់ជាមិនខាន។

ហាងនេះនៅជិតផ្លូវធ្វើដំណើរស្រាប់ អតិថិជនក៏ងាយស្រួលក្នុងការស្វែងរក រីឯអ្នកលក់ និងម្ចាស់ហាងទៀតសោតក៏មានការទទួលបដិសណ្ឋារកិច្ចរាក់ទាក់ចំពោះអតិថិជនទៀតផង នេះមិនទាក់និយាយអំពីសេវាកម្មដ៏សម្បូរបែបដែលមាននៅក្នុងហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើបនេះនៅឡើយទេ។

ទូកញ្ចក់ដ៏ទំនើបៗ រៀបចំទៅដោយទូរស័ព្ទដៃទំនើបៗច្រើនម៉ាកច្រើនស៊េរី ពោលគឺមានច្រើនជម្រើសសម្រាប់អតិថិជន ដែលចង់ទិញទូរស័ព្ទដៃសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោក ស៉ីម រតនា ហៅ ហ៊ាម៉ាប់ ម្ចាស់ហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប បានបង្ហាញអំពីសេវាកម្ម និងផលិតផលក្នុងហាងរបស់ខ្លួនជាច្រើន ទាំងសេវាកម្មលក់ និងទិញទូរស័ព្ទដៃទំនើបៗ ហើយសម្រាប់អតិថិជនដែលត្រូវការជួសជុលទូរស័ព្ទដៃ និងត្រូវការសេវាកម្មបង់រម្លស់ទូរស័ព្ទជាដើម ក៏ហាងរបស់លោកមានបម្រើជូនអតិថិជនប្រកដោយការពេញចិត្ត និងជឿជាក់ផងដែរ។

គ្រប់ម៉ូដែលទូរស័ព្ទដែលមានលក់នៅក្នុងហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប សុទ្ធតែមានប័ណ្ណធានាពីក្រុមហ៊ុនត្រឹមត្រូវពិតប្រាកដ ពោលគឺមានការធានាដល់ទៅរយៈពេលមួយឆ្នាំឯណោះ សម្រាប់ការជៀវទូរស័ព្ទដៃថ្មីៗ។ ប្រការនេះ គឺរឹតតែអស់ក្ដីបារម្ភសម្រាប់អតិថិជនដែលអញ្ជើញទៅកាន់ហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប ដើម្បីទិញដូរ ជួសជុល និងបង់រម្លស់ទូរស័ព្ទដៃជាដើម។

កាន់តែពិសេសនោះ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ក៏ដូចជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនោះទៀតសោត ហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប ក៏មានការកម្មវិធីប្រម៉ូសិនពិសេសជូនអតិថិជនដែលជៀវទូរស័ព្ទដៃថ្មីៗ ដោយមានការផ្ដល់ជូនសម្ភារៈបន្ថែមមួយចំនួន ពិសេសគឺមានការចាប់យកអាំងប៉ាវឆ្នាំថ្មី ដែលមានលុយចាប់ពី ៥ ដល់ ១០០ ដុល្លារឯណោះ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ជាមួយសេវាកម្មរបស់ហាង «ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប» អាចទំនាក់ទំនងជាមួយ ហ៊ា ម៉ាប់ ផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ 010 571 957 / 085 555 157 ឬទំនាក់ទំនងតាមរយៈ Facebook «ហ៊ា ម៉ាប់ ព្រែកតាមាក់ លក់ទូរស័ព្ទដៃទំនើប»