(ភ្នំពេញ)៖ មិនចាំបាច់ធ្វើដំណើរឆ្ងាយទៅហាងដោយផ្ទាល់ទេ នៅក្នុងកម្មវិធីស្មាតហ្វូនវីង (Wing Money App) លោកអ្នកអាចទិញទំនិញតាមវីងម៉ល (WingMall) បានស្ទើរគ្រប់មុខ ព្រមទាំងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 40% លើមុខទំនិញមួយចំនួន និងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនអាចធ្វើការកុម្ម៉ង់ទិញ បន្លែផ្លែឈើ សាច់ ភេសជ្ជៈ កូកាកូឡា និងទំនិញជាច្រើនមុខផ្សេងទៀត ជាមួយហាងល្បីៗជាច្រើន នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានយ៉ាងងាយស្រួល។

ជាមួយវីងម៉ល អ្នកក៏អាចសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយករង្វាន់ជាច្រើន។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។

ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកជ្រើសរើសពាក្យ វីងម៉ល លោកអ្នកនឹងអាចស្វែងរកហាងល្បីៗ ដែលអ្នកចូលចិត្តហើយអាចកុម្ម៉ងទំនិញ បានយ៉ាងងាយស្រួលជាមួយសេវាកម្មដឹកជញ្ជូនល្អឥតខ្ចោះ រហ័ស និងឥតគិតថ្លៃ ។

ជាមួយគ្នានេះដែរ ធនាគារឯកទេសវីង ក៏បានត្រៀមផ្តល់ជូននូវរង្វាន់អាំងប៉ាវចំនួន ២,០២១ដុល្លារអាមេរិដល់អតិថិជន មានសំណាងដោយលោកអ្នកគ្រាន់ តែធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬផ្ញើប្រាក់ទៅកាន់សាច់ញ្ញាតិបងប្អូន និងមនុស្សជាទីស្រលាញ់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។

សម្រាប់ការផ្តល់ជូនរង្វាន់អាំងប៉ាវនេះ គឺចាប់ផ្តើមពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយអ្នកឈ្នះនឹងត្រូវប្រកាសតាមគេហទំព័រហ្វេសបុកផ្លូវការ របស់ធនាគារឯកទេសវីងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៕