(បរទេស)៖ នៅលើពិភពលោកយើងនឹងមាននារីស្រស់ស្អាតជាច្រើន ជាពិសេសពួកគេទាំងនោះ ភាគច្រើន គឺជាអ្នកសិល្បៈ។ ទន្ទឹមគ្នានេះ Fresh News Plus សូមបង្ហាញជូនលោកអ្នក ពីនារីដែលស្អាតជាងគេបំផុតលើពិភពលោក នៅដើមឆ្នាំ២០២១នេះ ខណៈទាំងអ្នកនោះគឺមានប្រជាប្រិយភាពបំផុត និងមានការគាំទ្រខ្លាំងពីមហាជនជុំវិញពិភពលោក។ អ្វីដែលធ្វើឲ្យពួកគេកាន់តែស្រស់ស្អាតនោះ ក្រៅពីរូបសម្រស់ខាងក្រៅនោះ គឺភាពខ្លាំង និងភាពជោគជ័យរបស់ពួកគេ។

ខាងក្រោមនេះជានារីដែលស្អាតដាច់គេទាំង១០ នៅដើមឆ្នាំ២០២១៖

*ទី១៖ Kendall Jenner , បច្ចប្បន្នមានវ័យ២៤ឆ្នាំ និងជាតារាម៉ូដែលជនជាតិអាមេរិក។ គិតត្រឹមដើមឆ្នាំ២០២១នេះ នាងបានជាប់ឈ្មោះជានារីស្អាតបំផុតលើពិភពលោកជាផ្លូវការ ព្រោះនាងពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញ។ តារាម៉ូដែលរូបនេះ បានធ្វើការងារជាច្រើនទៅលើកិច្ចការដើរម៉ូតដូចជាកម្មវិធី The New Yourk, Malan និង Paris Hewshion Weeks ជាដើម ជាពិសេសធ្វើជាទូតសុឆន្ទៈឲ្យម៉ាកផលិតផលល្បី Estée Lauder ផងដែរ។

*ទី២៖ Berbara Palvin , បច្ចុប្បន្នមានវ័យ២៦ឆ្នាំ និងជាតារាម៉ូដែលជនជាតិហុងគ្រី។ តារាម៉ូដែលរូបនេះ បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងទស្សនាវដ្តីជាមួយឈុតហែលទឹកមួយ នៅក្នុងឆ្នាំ២០១៦។ ក្រោយមកក៏លេចមុខក្នុងទស្សនាវដ្តីល្បីៗ និងក្លាយជាទូតសុឆន្ទៈរបស់ម៉ាកផលិតផលល្បីជាបន្តបន្ទាប់ ខណៈអ្នកគាំទ្ររបស់នាងជាច្រើន បានហៅនាងថា ជានារីដែលស្អាតបំផុតលើពិភពលោក។

*ទី៣៖ Kaia Gerber, បច្ចុប្បន្នមានវ័យ១៨ឆ្នាំ ជាតារាម៉ូដែល និងជាតារាសម្តែងរបស់អាមេរិក។ នាងត្រូវបានគេដឹងថា ជាកូនស្រីរបស់តារាម៉ូដែលនិងជាតារាសម្តែងជើងចាស់របស់អាមេរិក Cindy Crawford ខណៈឪពុករបស់នាងគឺជាអ្នកជំនួញម្នាក់ ឈ្មោះ Rande Gerber។

*ទី៤៖ Bella Hadid, បច្ចុប្បន្នមានវ័យ២៣ឆ្នាំ និងជាតារាម៉ូដែលជនជាតិអាមេរិក។ នៅក្នុងឆ្នាំ២០១៦ នាងត្រូវបានក្រុមអ្នកជំនាញដើរបង្ហាញម៉ូត បោះឆ្នោតជាប់ជា «តារាម៉ូដែលប្រចាំឆ្នាំ» និងបានទទួលពានរង្វាន់នេះផងដែរ។ នាងបានចាប់ផ្តើមអាជីពម៉ូដែលតាំងពីវ័យ១៦ឆ្នាំមកម្ល៉េះ តាមរយៈគម្រោងថតពាណិជ្ជកម្មួមួយឲ្យ Flynn Skye។

*ទី៥៖ Sira Kante , បច្ចុប្បន្នមានវ័យ២៤ឆ្នាំ និងជាតារាម៉ូដែលជនជាតិហ្គីណេ។ នាងត្រូវបានគេស្គាល់ថា គឺជាអតីតមិត្តស្រីរបស់កំពូលតារាចម្រៀងអាមេរិក-នីហ្សេរីយ៉ា Davido។ នាងមើលទៅឆើតឆាយជាខ្លាំង និងបានធ្វើឲ្យមនុស្សជាច្រើនឈ្លក់វង្វេងនឹងសម្រស់របស់នាង កាលពីឆ្នាំ១៩៥០ ខណៈមនុស្សជាច្រើបានលើកឡើងថា នាងគឺជានារីស្បែកខ្មៅដ៏ស្រស់ស្អាតលើពិភពលោក។

*ទី៦៖ Liza Soberano, បច្ចុប្បន្នមានវ័យ២២ឆ្នាំ និងជាតារាសម្តែងហ្វីលីពីន-អាមេរិក។ នាងបានចាប់ផ្តើមអាជីពដំបូងតាមរយៈកម្មវិធីទូរទស្សនា និងខ្សែភាពយន្ត។ តារាស្រីរូបនេះ មានភាពលេចធ្លោរខ្លាំង បន្ទាប់ពីចូលរួមសម្តែងក្នុងរឿងកំប្លែងបែបរ៉ូមែនទិច នៅអំឡុងឆ្នាំ ២០១៤-២០១៥។

*ទី៧៖ Ananya Panday , បច្ចុប្បន្នមានវ័យ២១ឆ្នាំ និងជាតារាសម្តែងជនជាតិឥណ្ឌា។ តារាស្រីរូបនេះ បានបញ្ចប់ការសិក្សារពីសាលាអន្តរជាតិ Dhirubhai Ambani នៅក្នុងឆ្នាំ២០១៧។ នាងទទួលបានពានរង្វាន់ Filmfare Award ក្នុងនាមជាតារាសម្តែងឆ្នើមក្នុងឆ្នាំ ២០២០ផងដែរ។

*ទី៨៖ Alia Bhatt, បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ ជាតារាសម្តែង និងជាតារាចម្រៀងដើមកំណើតឥណ្ឌា សញ្ជាតិអង់គ្លេស។ នាងជាប់ឈ្មោះជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ក្នុងឆ្នាំ២០១៩ និងទទួលបានពានរង្វាន់ពី Filmfare Award ចំនួន៤ផងដែរ។

*ទី៩៖ Bae Suzy, បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ជាសម្តែងនិងជាតារាចម្រៀងជនជាតិកូរ៉េ។ នាងត្រូវបានគេដឹងថា ជាសមាជិកក្រុមចម្រៀង Miss A របស់ផលិតកម្ម JYP។ Suzy បានចូលរួមសម្តែងក្នុងរឿងភាគទូរទស្សន៍ ក្នុងឆ្នាំ២០១១ ហើយទទួលបានពានរង្វាន់តារាស្រីមានទឹកមុខសិចស៉ី ក្នុងឆ្នាំដដែល។

*ទី១០៖ Zendaya, បច្ចុប្បន្នមានវ័យ២៣ឆ្នាំ, ជាតារាសម្តែង និងជាតារាចម្រៀងរបស់អាមេរិក។ នាងបានចាប់ផ្តើមអាជីពជាតារាម៉ូដែលនិងជាអ្នករាំបម្រុងមុនពេលទទួលបានភាពល្បីល្បាញតាមរយៈសម្តែងរឿងក្នុង Disney នៅឆ្នាំ២០១០-២០១៣៕