(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន បានជួបជុំជាមួយតំណាងអ្នកចែកចាយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ដែលជាដៃគូសហការរបស់ខ្លួន មកពីទូទាំងប្រទេស កម្ពុជា ដើម្បីធ្វើការបង្ហាញនូវទម្រង់អភិវឌ្ឍន៍ថ្មីនៃផលិតផលម៉ាក ខេ ស៊ីមេន របស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្ត បន្តលើកកម្ពស់ការរស់នៅកាន់តែប្រសើរឡើង របស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសជួបជុំនេះ «ថ្មី» បីយ៉ាងត្រូវបានបង្ហាញជូន៖ ទីមួយ គឺ ការរចនាសំបកបាវថ្មីសម្រាប់ ស៊ីម៉ងត៍ ខេ ស៊ីមេន, រូបមន្តថ្មីសម្រាប់ស៊ីម៉ងត៍ ខេ ស៊ុបពែរ, និងផលិតផលថ្មី គឺ ខេ ផោវើរ ផ្លាស្ទ័ររីង។

លោក Ratchayut Kasemchaisiri នាយកគ្រប់គ្រង អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងទៅកាន់តំណាងអ្នកចែកចាយ និងដៃគូ ថា ទោះបីជាឆ្នាំ២០២០កន្លងមក វាជាពេលវេលាលំបាកបំផុត ចំពោះក្រុមហ៊ុនអាជីវកម្មទាំងអស់ក្ដី «យើងបានបង្ហាញឲ្យឃើញពីសាមគ្គីភាព និងបានឆ្លងកាត់វិបត្តិនេះ រួមជាមួយគ្នាបានមួយឆ្នាំរួចហើយ»

លោក Ratchayut បានថ្លែងថា «យើងប៉ាន់ប្រមាណថា ឆ្នាំនេះក៏មិនមែនងាយស្រួលដែរ សម្រាប់អាជីវកម្មគ្រប់វិស័យ ប៉ុន្តែ នៅក្រុមហ៊ុន អេសស៊ីជី និង ខេ ស៊ីមេន យើងតែងតែខំប្រឹងប្រែងជំរុញខ្លួនឯង ដើម្បីជម្នះការលំបាក និងធ្វើឲ្យអាជីវកម្មយើងរីកលូតលាស់ជាបន្ត»

លោកបានបន្ថែមថា «នៅឆ្នាំ២០២១នេះ យើងគ្រោងចាប់ផ្ដើមទសវត្សរ៍ថ្មី ជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មីសម្រាប់ផលិតផលស៊ីម៉ងត៍ ខេ ស៊ីមេន។ ការអភិវឌ្ឍថ្មីៗនេះ គឺផ្ដើមចេញពីមហិច្ឆតាដ៏រឹងមាំរបស់យើងដើម្បីរក្សាភាពឈានមុខគេរបស់យើងនៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីតលើសគេផ្នែកម៉ាកយីហោ»

យោងតាមលោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ីមេន នឹងមានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមុះមុតរបស់យើង ក្នុងការបោះជំហានឲ្យលឿនឆ្ពោះ ទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា ។

លោកបន្ដថា ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី។ វាត្រូវបានកែលម្អឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។ អ្នកប្រើប្រាស់នឹង វាយតម្លៃខ្ពស់ ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាបនិងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក។

រីឯផលិតផលថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា ជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ។

ជាមួយនឹងការអភិវឌ្ឍថ្មីទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណថ្មីនិងផលិតផលថ្មីទាំងនេះ នឹងបំពេញសេចក្ដីត្រូវការ របស់អតិថិជនកាន់តែល្អបន្ថែមទៀត និងជួយឲ្យអ្នកចែកចាយទាំងអស់ សម្រេចបានបរិមាណលក់កើនឡើង និងមានភាពងាយស្រួល ក្នុងការលក់ផលិតផលទាំងនេះ ទៅឲ្យអតិថិជនរបស់ខ្លួន។

លោក Ratchayut បានបន្ថែមថា គោលដៅធំបំផុត គឺជួយជំរុញឲ្យមាននវានុវត្តន៍និងកំណើនប្រកបដោយចីរភាព ដល់វិស័យសំណង់ និងការរស់នៅរបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវការរស់នៅប្រកបដោយគុណភាព កាន់តែប្រសើរឡើងចំពោះម្ចាស់លំនៅដ្ឋានគ្រប់រូប នៅកម្ពុជា៕