(ភ្នំពេញ)៖ ស្រា JINRO IS BACK ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង អាចប្រើប្រាស់សម្រាប់ ធ្វើជាស្រាលាយបាន ហើយមានរសជាតិឆ្ងាញ់ និងជក់ចិត្ត។
កាលពីថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន១១នាក់រួមមាន៖ Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily។
ជាពិសេស ក្នុងចំណោមអ្នកទាំង១១រូប សយ សេងហួរ បានបញ្ចេញស្នាដៃបង្ហាញពីវិធីលាយស្រា JINRO IS BACK ឲ្យកាន់តែប្លែកមាត់ នៅក្នុងវីដេអូ បន្ទាប់ពីបើកប្រអប់កាដូ។
សេងហួរ ចូលចិត្ដវិធីចាក់ស្រាចូលកែវ លាយជាមួយក្រូចឆ្មារ និងទឹកក្រូចតាមចំណង់ចំណូលចិត្ត រួចក៏អុកដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។ ក្រោយពីញ៉ាំអស់មួយកែវនេះហើយ សេងហួរ ក៏លាន់មាត់ថា «ឆ្ងាញ់! មួយកែវទៀត»។
មិនត្រឹមតែលាយជាមួយទឹកក្រូចនោះទេ លោក សេង ហួរ ក៏បានប្រាប់ពីតិចនិចផឹក JINRO IS BACK ផ្សេងទៀតដូចជា លាយជាមួយនឹងតែបៃតង អូអ៊ិឈិ ឬទឹកដោះគោជូរ ដោយគ្រាន់តែថែមទឹកកកប៉ុន្មានដុំចូលទៅក្នុងកែវ ជាការស្រេច ហើយបើបានញាំ JINRO IS BACK បណ្ដើរមើលភាពយន្តតាម Youtube ឬ Netflix កាន់តែឥតខ្ចោះតែម្ដង។
តោះភ្លក់រសជាតិស្រាលាយចេញពីស្រា JINRO IS BACK តាមរូបមន្តរបស់លោក សេងហួរ ឬសាកល្បងរូបមន្តផ្ទាល់ខ្លួនទាំងអស់គ្នា។ បើចង់យករូបមន្ដរបស់ សេងហួរ ទៅធ្វើ កុំភ្លេចទស្សនាវីដេអូ របស់គាត់ទាំងអស់គ្នា៕