(ភ្នំពេញ)៖ ក្រុមហ៊ុន​ ហ្គ្រេន រ៉ូយ៉ាល់ ហោ្គល & រីសត បានរៀបចំកម្មវីធីជួបជុំសមាជិកក្លឹប​អ្នក​កីឡា​វាយ​កូន​​ហ្គោល​ ​ហ្គ្រេន​ភ្នំពេញ​ឆ្នាំ២០២១។

កម្មវិធីនេះ ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋម​​ន្រ្តី​​​​ក្រសួង​​ការ​ពារ​​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ហ្គោល​​កម្ពុជា​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​​​​ដែល​​ជា​​​សមាជិក​ក្លឹបវាយកូន​ហ្គោល​ហ្គ្រេន ភ្នំពេញ​ជា​​​ច្រើន​ទៀត កាលពីចុងសប្តាហ៍នេះ។

លោក អាឡាំង ម៉ាទីន នាយក​​ចាត់ការទូទៅ​នៃហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​​ ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត កំពុង​កែ​លម្អ​មុខមាត់​នៃ​ទីលាន​វាយកូន​ហ្គោល ហ្គ្រេន ភ្នំពេញ ឲ្យ​ក្លាយ​ជាក្លឹបវាយកូនហ្គោលលេខ​១​នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បី​ផ្តល់​ជូន​បទ​ពិសោធ​ន៍​​លេង​ហ្គោល​ដ៏ល្អឥតខ្ចោះ។

លោក អាឡាំង ម៉ាទីន បានបន្ថែមថា៖ «ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត កំពុង​កែ​លម្អក្លឹប​វាយ​កូនហ្គោល ហ្គ្រេន ភ្នំពេញ ដូចជា​ការ​ទិញឡាន​អគ្គិសនី​ថ្មីៗ​បន្ថែមចំនួន៩០គ្រឿង ទិញ​ម៉ាស៊ីន​ និង​​ឧបករណ៍​​ថែ​រក្សា​ទីលាន​ទំនើបៗ កែ​លម្អក្លឹបហៅ​ស៍​ឲ្យទំនើប និង​វិនិយោគ​យ៉ាង​ច្រើន​​​លើ​​បច្ចេក​វិទ្យា​ ​ដើម្បី​ផ្តល់​​ជូន​បទពិសោធន៍ដ៏សម្បូរបែប​»

ក្នុង​កម្មវីធីជួបជុំសមាជិកក្លឹប​អ្នក​កីឡា​វាយ​កូន​​ហ្គោល​ ​ហ្គ្រេន​ភ្នំពេញ​ឆ្នាំ២០២១ ក៏​មាន​ការ​ប្រកួត​​​វាយ​កូន​​ហ្គោល រវាង​សមាជិក​ក្លិប​ និង​សមាជិក​ក្លិប​ជាលក្ខណៈមិត្តភាពផងដែរ។

ហ្គ្រេន រ៉ូយ៉ាល់ ហោ្គល & រីសត ដែលជាពាណិជ្ជកម្មមួយ​របស់ ជីប ម៉ុង នឹង​បម្រើ​​អតិថិជន ទាំង​​សេវាកម្ម​ និង​គុណភាព​​​ឲ្យ​​ល្អ​​ឥត​​ខ្ចោះ ដែល​ជា​​​គុណ​​តម្លៃរបស់​ ជីប ម៉ុង ក្នុង​នាម​ជា​​ក្រុម​ហ៊ុន​​ឈានមុខគេ​ក្នុងទីផ្សារកម្ពុជា​៤​​ទសវត្សរ៍​មកហើយ៕