(ភ្នំពេញ)៖ ក្រុមហ៊ុន NITHNIKA Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Skin7 ផ្ដាច់មុខពីប្រទេសថៃ ក្នុងទីផ្សារកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយតារា Youtuber ស្រីវ័យក្មេង ជា ស្រីនា ដែលមហាជនស្គាល់រូបរាងតាមរយៈវីដេអូផាត់មុខបែបខ្យូតៗ (Make up) និងវីដេអូជាច្រើន ធ្វើជាអ្នកតំណាងផលិតផលថ្មីរបស់ Skin7 គឺសាប៊ូដុសស្រ្កាប់ខ្លួនទឹកដោះគោ Hokkaido Milk នៅសណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២១។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងលោកស្រី សុវណ្ណ កន្និកា ប្រធានប្រតិបត្ដិក្រុមហ៊ុន NITHNIKA Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Skin7 ផ្ដាច់មុខពីប្រទេសថៃ ទៅលើផលិតផលជាចំនួន៥ប្រភេទ ដូចជាសាប៊ូដុសមុខ ដែលអាចជួយកម្ចាត់មុន ជួយឲ្យស្បែករលោងភ្លឺស្អាត និងកម្ចាត់ជាតិខ្លាញ់។ ម៉ាសផ្កាឈូក ដែលជាម៉ាស់ជួយឲ្យស្បែកភ្លឺថ្លា ផ្ដល់សំណើម និងស្បែកតឹងណែន។ ឡេទឹកអប់ ដែលជួយឲ្យស្បែកភ្លឺថ្លា និងមានក្លិនក្រអូបពេញមួយថ្ងៃ។

លោកស្រី បានបន្តថា Fiber Skin7 ជួយជាពិសេសម្រាប់អ្នកធាត់ ដែលវាអាចជួយកម្ចាត់ភាពធាត់ កម្ចាត់ខ្លាញ់ក្នុងខ្លួន សម្រួលការបន្ទោបង់ស្រួលធ្វើឲ្យរាងយើងស្អាត និងផលិតផលកូនពៅក្រោយគេ គឺសាប៊ូស្រ្កាប់ដុសខ្លួន Hokkaido Milk ដែលមានស្រីនា ជាអ្នកតំណាងនេះផ្ទាល់។

អ្នកស្រីប្រធានប្រតិបត្ដិរូបនេះ បន្ថែមឲ្យដឹងទៀតថា៖ «សាប៊ូស្រ្កាប់ដុសខ្លួន Hokkaido Milk របស់ Skin7 មានប្រសិទ្ធិភាពខ្ពស់ អាចជួយស្បែកដែលស្រអាប់គ្មានសំណើម ប្រែទៅជាម៉ត់ ភ្លឺរលោងតាំងពីប្រើលើកដំបូង ដោយវាត្រូវបានចម្រាញ់ចេញពីគ្រឿងផ្សំល្អៗជាច្រើន មានតួនាទី ជួយជម្រុះកោសិកាចាស់ៗ ធ្វើឲ្យស្បែកស ភ្លឺ ម៉ត់រលោង តឹងណែន មានសំណើម។ ផលិតផលល្អ រួមគ្នាជាមួយអ្នកតំណាងដ៏មានប្រជាប្រិយភាព ខ្ញុំជឿជាក់ថា សាប៊ូស្រ្កាប់ដុសខ្លួន Hokkaido Milk របស់យើងនឹងកាន់តែមានភាពល្បីល្បាញ លើទីផ្សារ ក៏ដូចជាក្នុងបណ្តាញសង្គមនានា ជាពិសេសទីផ្សារ Online តែម្ដង»

អ្នកស្រីក៏បានឲ្យដឹងទៀតថា សម្រាប់កម្មវិធីក្នុងថ្ងៃនេះ គឺមិនមែនជាកម្មវិធី លើកចុងក្រោយសម្រាប់ ក្រុមហ៊ុនអ្នកស្រីទ្បើយ គឺអ្នកស្រីមានគោលដៅ ទៅថ្ងៃមុខធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនអ្នកស្រីឲ្យសាធារណជន បានស្គាល់ឲ្យកាន់តែច្រើន និងឈរជើងលេខ១ លើទីផ្សារលក់ផលិតផល Online នៅកម្ពុជា៕