(ភ្នំពេញ)៖ គម្រោង Le Condé BKK1 បានរៀបចំតាំងពិព័រណ៍គម្រោងអចលនទ្រព្យដំបូងគេ នៅក្នុងផ្សារអ៉ីអន១ ដែលជាផ្សារទំនើប និងល្បីឈ្មោះជាងគេនៅភ្នំពេញ រយៈពេល២ថ្ងៃ នាថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោង Le Condé BKK1 គឺជាគម្រោងដ៏ល្បីល្បាញមួយ នៅក្នុងទីផ្សារអចលនទ្រព្យ ជាមួយនឹងចំនួននៃការលក់ដ៏ល្អ និងមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ទោះបីជាស្ថិតនៅកំឡុងពេលដ៏លំបាកពីឥទ្ធិពលកូវីដ១៩ នាឆ្នាំ២០២០។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា គម្រោងនេះត្រូវបានទទួលស្គាល់យ៉ាងខ្លាំង នៅក្នុងទីផ្សារ ហើយគម្រោងនេះពិតជាមានមោទនភាពដែល គម្រោង Le Condé BKK1 ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការក្នុងការរស់នៅ របស់អតិថិជនក្នុងស្រុក។ ក្នុងនោះ ៨៤% នៃម្ចាស់ស្មាតហូមរបស់យើង គឺជាប្រជាជនកម្ពុជា។

លទ្ធផលដែលសម្រេចបាននេះ បង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីតម្រូវការជាក់ស្តែង របស់ទីផ្សារសម្រាប់វឌ្ឍនភាពលើគម្រោងលំនៅឋាន នាពេលអនាគត។

ស្ថិតនៅទីតាំងដ៏គួរឲ្យទាក់ទាញបំផុតគឺ បឹងកេងកង១ នៃរាជធានីភ្នំពេញ ដែលត្រូវបានស្គាល់ថា ជាតំបន់ដែលមានសក្តានុភាពខ្លាំង ក្នុងការរស់នៅ ដែលក្នុងនោះព័ទ្ធជុំវិញទៅដោយមហាវិថីធំៗចំនួន៤, ២៩ស្ថានទូត, ច្រើនជាង៥០អង្គការអន្តរជាតិ, ៣៦ ធនាគារអន្តរជាតិ។ ហើយតំបន់នេះត្រូវបានស្គាល់ថា ជាតំបន់ដែលសំបូរទៅដោយហាងម្ហូប មកពីបណ្តាប្រទេសនានាលើសកលលោក ដូចជាហាងកាហ្វេល្បីៗ ភោជនីយដ្ឋានគ្រប់លំដាប់ ប៊ូទិក និងហាងសំលៀកបំពាក់ជាច្រើន។ លោកអ្នកក៏អាចស្វែករកហាងដែលមាន ម៉ាកទំនើបល្បីៗលំដាប់ពិភពលោកក្នុងតំបន់នេះផងដែរ។

ដើម្បីបង្កើតគម្រោងដ៏ធំមួយនេះក្នុងរាជធានីភ្នំពេញ យើងបានសិក្សាយ៉ាងយកចិត្តទុកដាក់លើនិន្នាការ នៃលំនៅឋានក្នុងភ្នំពេញ ព្រមទាំងការពិភាក្សា និងពិសោធជាច្រើនលើកច្រើនសារ។ គម្រោង Le Condé BKK1 បានផ្តល់នូវគុណតម្លៃជាច្រើន សម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងភាពទាន់សម័យ ដែលក្នុងនោះមាន៖

* ទីតាំងដែលមានសក្តានុពលខ្ពស់ បឹងកេងកង១
* ជាគម្រោងស្មាតហូមដំបូងគេនៅកម្ពុជា
* បរិក្ខាទំនើបៗជាច្រើន
* កន្លែងអានសៀវភៅបែបប៊ូទិក
* ផ្លូវរត់លើអាកាស និងកន្លែងហាត់ប្រាណធំទូលាយ
* កន្លែងក្មេងលេង (៨០០ម៉ែត្រការ៉េ)
* សួនច្បារអាកាស (១០០០ម៉ែត្រការ៉េ)
* អ្នកគ្រប់គ្រងអចលនទ្រព្យស្តង់ដាជប៉ុន HOPETREE
* គម្រោងដែលទទួលបានពានរង្វាន់ពី PropertyGuru

កាលពីខែកញ្ញា ២០២០ គម្រោង Le Condé BKK1 ត្រូវបានជាប់ឈ្មោះគ្រប់ពានរង្វាន់ក្នុងប្រភេទ អាផាតមិនសេវាកម្មល្អបំផុត ដោយកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជា PropertyGuru, អាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាខាងក្នុង, អាផាតមិនសេវាកម្មល្អបំផុត ផ្នែកអភិវឌ្ឍគម្រោង និងអាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាស្ថាបត្យកម្ម។

ចាប់ពីបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គម្រោង Le Condé BKK1 ត្រូវបានកោតសរសើរពីសំណាក់មហាជន និងដៃគូភ្នាក់ងារជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសគម្រោងទទួលស្គាល់ និងការកោតសរសើរពីសំណាក់គ្រួសាររាជវង្សនៃព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងពិតជាមានមោទនភាព យ៉ាងក្រៃលែងក្រោមព្រះរាជអធិបតីភាព ព្រះអង្គម្ចាស់ព្រះនាង នរោត្តម ពង្សសូរិយា រាជទូតសុឆន្ទះនៃគម្រោងជាដើម៕