(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនូវតម្រូវការនាពេលបច្ចុប្បន្ននេះ របស់អតិថិជនខ្លួន ក្នុងការបង់ប្រាក់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយ ក៏ដូចជាផ្ដល់ភាពងាយស្រួល នឹងចំណេញពេលវេលាដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន Metfone internet WiFi បានសហការជាមួយដៃគូរទូទាត់ប្រាក់តាមឌីជីថល ដែលមានសេវាខាងផ្នែកទូទាត់យ៉ាងធំទូលាយនៅកម្ពុជាក្នុងនោះដូចជា៖

*អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
*អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App របស់ធនាគារ ABA
*និងតាមរយៈ ACLEDA Unity ToanChet របស់ធនាគារអេស៊ីលីដា បានផងដែរ

អតិថិជនគ្រាន់តែមាន App របស់ធនាគារទាំងនេះក្នុងទូរស័ព្ទដៃរួចជាការស្រេច នឹងទទួលបានភាពងាយស្រួល និងចំណេញពេលវេលាច្រើនផងដែរ ។ ចំពោះការទូទាត់ប្រាក់សេវាកម្ម អតិថិជនគ្រាន់ចំណាយពេលមិនដល់មួយនាទីផង អតិថិជននឹងទូទាត់បង់ប្រាក់សេវាកម្មរបស់ Metfone Internet WiFi រួចជាការស្រេច។

ចំពោះចម្ងល់ និងប្រតិបត្តិការទូទាត់ប្រាក់សេវាកម្ម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 62 88888 ឬ 0976 197 197៕