(ភ្នំពេញ)៖ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្ភោធរសជាតិថ្មីនៃម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុក ហ្វមមូឡាវាន់ ដែលជារសជាតិផ្លែចេក និងការ៉ាមេល។ រសជាតិថ្មីនេះ គឺជាជម្រើសបន្ថែម ទៅលើរសជាតិដែលមានស្រាប់នៃម្សៅជីវជាតិបំប៉ន ហ្វមមូឡាវាន់ ដែលបានទទួលការពេញនិយមយ៉ាងខ្លាំងកន្លងមក ហើយដែលរសជាតិទាំងនោះគឺ វ៉ានីឡា សូកូឡា ស្រ្តូបឺរី និងឃុកឃី និងគ្រីម។

ម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុក ហ្វមមូឡាវាន់របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition តែងតែបង្កើតបាននូវអាហារក្រឡុក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសនៅពេលដែលបានលាយជាមួយនឹងទឹកសណ្តែកដែលមានគុណភាពខ្ពស់ ដើម្បីធ្វើជាផលិតផលអាហារូបត្ថម្ភសម្រាប់របបអាហារប្រចាំថ្ងៃ។ លើសពីនេះទៅទៀត ម្សៅជីវជាតិបំប៉ននេះ ក៏អាចបរិភោគបានជំនួសឱ្យអាហារផ្សេងៗ ដែលមានភាពងាយស្រួលក្នុងការរៀបចំ និងមានរសជាតិឆ្ងាញ់ ដែលផ្តល់នូវតុល្យភាពប្រូតេអ៊ីន និងជីវជាតិបំប៉ន ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។

ថ្លែងនៅក្នុងឱកាសនេះដែរ អ្នកស្រី ឈុន ណៃឈីវ ដែលជាប្រធានចាត់ការទូទៅក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុក ហ្វមមូឡាវាន់ គឺជាផលិតផលដែលមានការគាំទ្រយ៉ាងខ្លាំង ក្នុងចំណោមផលិតផលទាំងអស់។ ថ្ងៃនេះ យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលយើងបានបើកសម្ពោធរសជាតិថ្មី ផ្លែចេក និងការ៉ាមេល នៅក្នុងទីផ្សារកម្ពុជា។ យើងជឿជាក់ថា សមាជិក និងអតិថិជនរបស់យើងនឹងពេញចិត្តជាមួយនឹងរសជាតិថ្មីនេះ»។

ម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុក ហ្វមមូឡាវាន់របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនមុខ ដែលផ្សំឡើងពីប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងជាតិកាកសរសៃ។ ដើម្បីទ្រទ្រង់នូវសារធាតុចិញ្ចឹមប្រចាំថ្ងៃបានល្អប្រសើរ សូមពិសារអាហារដែលងាយស្រួលក្នុងការរៀបចំ និងផ្តល់នូវសុខភាពល្អផងដែរ។

ការបរិភោគម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុក ហ្វមមូឡាវាន់ម្តង អាចផ្តល់នូវគុណប្រយោជន៍ដូចជា៖

* វីតាមីន ២១មុខ សារធាតុរ៉ែ និងសារធាតុសំខាន់ផ្សេងៗទៀត
* គ្មានកូឡេស្តេរ៉ូល និងជាតិខ្លាញ់
* ជាតិកាកសរសៃ និងប្រូតេអ៊ីន ៩ក្រាម ដើម្បីគ្រប់គ្រងទម្ងន់បានល្អ
* គ្មានជាតិ Gluten

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ ផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យ ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕