(ចិន)៖ មួយរយៈពេលក្រោយនេះ ក្រុមហ៊ុន Huawei បានជួបនូវរឿងមិនល្អជាច្រើន ជាពិសេសគឺការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើសេដ្ឋកិច្ចរបស់ Huawei ដែលនាំឱ្យខាតបង់ប្រាក់រាប់លានដុល្លារអាមេរិកដោយឡែកនៅពេលនេះ មានព័ត៌មានថា ក្រុមហ៊ុន Huawei បានបណ្ដេញចេញបុគ្គលិក ៥នាក់ ក្រោយពីផ្សព្វផ្សាយព័ត៌មានមិនពិត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន China Daily នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការស៊ើបអង្កេតផ្ទៃក្នុងដោយក្នុងនោះមានការចូលរួមពីអាជ្ញាធរផងដែរ ប៉ុន្តែការស៊ើបអង្កេតនេះមិនត្រូវបាន ផ្សព្វផ្សាយ ជា សាធារណៈនោះទេ។

ប្រភពខាងលើបានរាយការណ៍មកថា បុគ្គលិកចំនួន ៥នាក់ ត្រូវបានក្រុមហ៊ុន Huawei ដេញចេញពីការងារភ្លាមៗ ប៉ុន្តែមិនបានដឹងថា បុគ្គលិកបាននាក់នោះមានតួនាទី និងតំណែងអ្វីទេ គ្រាន់តែដឹងថា ការដេញចេញនេះពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្រុមអ្នកឃ្លាំងមើលបានលើកឡើងថា ព័ត៌មានដែលត្រូវបានបុគ្គលិកទាំង៥នាក់នោះ ផ្សព្វផ្សាយអាចជាព័ត៌មានសម្ងាត់របស់ Huawei ព្រោះថា មួយរយៈនេះ Huawei បាន បង្ហាញនូវសកម្មភាពប្លែកៗជាច្រើន ជាពិសេសគឺគោលដៅជំនួញសម្រាប់ទីផ្សារបរទេស ក្នុងនោះមានទាំង សហរដ្ឋអាមេរិកផងដែរ៕