(អាមេរិក)៖ ក្រុមហ៊ុន Twitter Inc បានប្រកាសឱ្យដឹងថា ការលក់ និងប្រាក់ចំណេញប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន ទទួលបាន កើនឡើង លើសពីការរំពឹងទុក ប៉ុន្តែចំនួនអ្នកប្រើប្រាស់បានថយចុះ និងបានអះអាងផងដែរថា អាចនឹងថយចុះបន្ថែមទៀតនៅត្រីមាសបន្ទាប់ ដោយសារ តែ ជំងឺរាតត្បាតកូវីដ-១៩។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា Twitter រកប្រាក់ចំណូលបាន ១.២៩ពាន់លានដុល្លារអាមេរិក នៅត្រីមាសចុងឆ្នាំ២០២០ ដោយបានកើនឡើង ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយ ក្រោយពីការប្រកាសនេះ បានធ្វើឱ្យភាគហ៊ុនរបស់ Twitter កើនឡើង ៣ភាគរយភ្លាមៗផងដែរ។
បណ្ដាញសង្គមមួយនេះបានរំពឹងទុកថា នៅឆ្នាំ២០២១នេះ ប្រាក់ចំណូលនឹងកើនឡើងយ៉ាងហោចណាស់ ២៥ភាគរយ ឬលើសនេះ ប៉ុន្តែ សម្រាប់ តួលេខនៃអ្នកប្រើប្រាស់ អាចនឹងកើនឡើងតិចតូចបំផុត ដោយសារកូវីដ-១៩។
បើតាមការបញ្ជាក់ ប្រាក់ចំណូល Twitter បានមកពីការផ្សព្វផ្សាយពាណិជ្ជកកម្មអាចនឹងកើនឡើងច្រើនជាងនេះ ប៉ុន្តែនៅចុងឆ្នាំ២០២០ គឺ Twitter បានបិទការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនដែលទាក់ទងនឹង ការបោះឆ្នោតនៅអាមេរិក និងការផ្សព្វផ្សាយព័ត៌មានកូវីដ-១៩ ក្រៅ ផ្លូវការជាដើម៕