(តាកែវ)៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារ តំណាងចែកចាយរបស់ខ្លួន កាន់តែធំទូលាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

ស្របពេលដែលតម្រូវការទីផ្សារ កាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្ត ពីសំណាក់អតិថិជនកាន់តែច្រើន នាពេលថ្មីៗនេះ ក្រុមហ៊ុន Phalita Skin Care បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួន មួយបន្ថែមទៀត នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជាប់ក្រុមហ៊ុន ហុងដា)។

ពិធីនេះ ធ្វើឡើងក្រោមការចូលរួម ពីសំណាក់លោកស្រី កែវ សុផាលីតា អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក លោកស្រី ជីប ស្រីទូច ជាអ្នកគ្រប់គ្រងខេត្តតាកែវ និងកញ្ញា ងន ចាន់ណា ដែលជាអ្នកទទួលសិទ្ធិជាតំណាងចែកចាយ ព្រមទាំងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះ នៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់ បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា «ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណងជួយ ដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត»

នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយសដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានបន្តទៀតថា «ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឲ្យបងប្អូនស្រ្តីជាច្រើននាក់ ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយនៅទូទាំង២៥ខេត្តក្រុងផងដែរ»

បច្ចុប្បន្ននេះ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការ ធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែម ទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឲ្យអតិថិជនងាយស្រួល ក្នុងការប្រើប្រាស់សេវា ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការទិញផលិផលផងដែរ។

លោកស្រីអគ្គនាយិកា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់ បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឲ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ ឲ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ»

កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខ ឲ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

ជាមួយនឹងការរីកចម្រើន កាន់តែមានទីផ្សារធំទូលាយ ក្រុមហ៊ុនបានបើកឱកាស ឲ្យអ្នកលក់ជាច្រើនដោយការពង្រីកទីតាំង តំណាងចែកចាយផលិតផល បន្តទៅតាមបណ្តាខេត្ត និងក្រុងនានា ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មី។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨៕