(កណ្តាល)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ដល់អតិថិជនរបស់ខ្លួន ម្នាក់ទៀតហើយដែលមានឈ្មោះ ឈួន ពិសាល ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិកោះតេជោ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅចំពោះមុខក្រុមការងារជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅផ្ទាល់ អ្នកនាង ឈួន ពិសាល បានរៀបរាប់ទាំង អារម្មណ៍សប្បាយរីករាយថា បច្ចុប្បន្នសម្រាប់ជីវភាពគ្រួសារគឺមានភាពខ្សត់ខ្សោយខ្លាំងបំផុត ព្រោះគ្មានមុខរបរអ្វីដែលអាចរកចំណូលបាន ក្រៅតែពីប្ដីធ្វើការងារជាជាង សំណង់តែប៉ុណ្ណោះ សូម្បីតែផ្ទះផ្ទាល់ខ្លួនក៏គ្មានហើយមានកូនចំនួន៣នាក់នៅក្នុងបន្ទុកទៀត។

អ្នកនាងបានបន្តថា ជាការជួយរកចំណូលបន្ថែមសម្រាប់ដោះស្រាយជីវភាពគ្រួសារ ជារឿយៗអ្នកនាងតែងទៅស៊ីឈ្នួលដកស្មៅនៅចំការអ្នកភូមិដែលស្ថិតនៅក្បែរផ្ទះ។ ដោយឡែស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះសម្បែង អ្នកនាងក៏បានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ១កំប៉ុងពីអ្នកលក់ នៅទល់មុខផ្ទះ ទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះអ្នកនាងពិតជារីករាយនិងរំភើបយ៉ាងខ្លាំង ហើយក៏ស្រែកហៅ អ្នកជិតខាងឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកនាងបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១០០លានរៀលនេះ នឹងយកទៅសាងសង់ផ្ទះសម្រាប់រស់នៅ និងបង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយយកមួយចំនួនទៀតសម្រាប់ព្យាបាលជំងឺប្ដី និងទុកផ្គត់ផ្គង់ការសិក្សារបស់កូនទាំង៣នាក់។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២១នេះ ជាការថ្លែងអំណរគុណចំពោះអតិថិជនក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹក ប្រាក់សុទ្ធ១០០លានរៀល កើនឡើងដល់ ១៥០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០លានរៀល ចំនួន១៥០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១៥០រង្វាន់, ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១៥០រង្វាន់, ទូរស័ព្ទ OPPO ១៥០រង្វាន់ និងទឹកប្រាក់១លានរៀលរហូតដល់ ១០០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុងៗ រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។

សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕