(ភ្នំពេញ)៖ ធនាគារឯកទេសម៉ារីថាម ម.ក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានថ្លែងសារអបអរសាទរបុណ្យចូលឆ្នាំចិន ជាមួយនឹងសារប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋខ្មែរ ឲ្យជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

សារប្រសិទ្ធិពរជ័យនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រីករាយបុណ្យចូលឆ្នាំចិនឆ្នាំ ២០២១! ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន! គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារឯកទេសម៉ារីថាម ម.ក សូមប្រសិទ្ធិពរជ័យដល់ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងអតិថិជនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ សូមឲ្យការជួបជុំ និងដំណើរកម្សាន្តរបស់លោកអ្នក ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពគ្រប់ទីកន្លែង!»

សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ នៅឆ្នាំ២០២១នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី១២, ១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២១៕