(ភ្នំពេញ)៖ Atom ដែលជាកន្លែងធ្វើការថ្មី ដែលប្រកបទៅដោយការរចនាដ៏ពេញនិយម បានចាប់ផ្តើមបើកបម្រើអតិថិជនរបស់ខ្លួន ជាលើកដំបូងហើយ។ ជាមួយនឹងការរចនាដ៏សក្តិសមបំផុត សម្រាប់សហគ្រិន អ្នកជំនួញ ក្រុមហ៊ុនធនតូច និងធំ គ្រប់ប្រភេទ Atom គឺជាការរចនាចុងក្រោយបង្អស់ របស់អគារពាណិជ្ជកម្មវឌ្ឍនៈ។

Atom មានទីតាំងស្ថិតនៅក្នុងអគារវឌ្ឍនៈជាន់ទី៦ ដែលជាទីតាំងប្រកបដោយកិត្យានុភាពសម្រាប់ជំនួញគ្រប់ប្រភេទ ជាមួយនឹងទំហំដ៏ធំទូលាយ ដល់ទៅ៥៧៥ម៉ែត្រការ៉េ រាងអក្សរ L ងាយស្រួលក្នុងការបង្ហាញម៉ាកផលិតផល និងជំនួញទីនោះ បានយ៉ាងល្អឥតខ្ចោះ។

លោក M Moser ដែលជាអ្នករចនាទីកន្លែង ធ្វើការឈានមុខនៅទូទាំងពិភពលោក បានបង្កើត Atom ក្រោមការគិតគូរយ៉ាងម៉ត់ចត់ ទៅលើសារៈសំខាន់ នៃតុល្យភាពការងារ និងជីវិត។ Atom នឹងមិនត្រឹមតែជាកន្លែងធ្វើការតែប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលត្រូវការកន្លែងធ្វើការ ប្រកបដោយបរិយាកាសស្រស់ស្រាយ និងផាសុកភាព ជាមួយគ្រឿងសង្ហារឹម ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់។

លោក M Moser បានឲ្យដឹងថា «ពួកយើងពិតជារំភើបខ្លាំងណាស់ ដែលត្រូវបានជ្រើសរើស ឲ្យមកធ្វើការបង្កើតទីកន្លែងមួយនេះឡើង។ ពួកយើងក៏បានធ្វើការសិក្សា យ៉ាងស៊ីជម្រៅ តាមរយៈការស្រាវជ្រាវរបស់យើងទៅលើការបង្កើតទីកន្លែងធ្វើការពីចម្ងាយមួយនេះឡើង។ វាច្បាស់ខ្លាំងណាស់ ដែលបុគ្គលម្នាក់ៗ ជាទូទៅតែងតែចង់រៀនពីគ្នាទៅវិញទៅមក ឬធ្វើការសហការជាមួយគ្នា»

លោកថា បើទោះបីមនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្តទៅលើកន្លែងធ្វើការខុសៗគ្នាក៏ដោយ ទីកន្លែងធ្វើការនាពេលអនាគត នឹងមិនផ្តោតទៅលើការរៀបចំតុកៅអី ឬសាឡុងតែមួយមុខនោះទេ តែវានឹងនាំយកនូវបរិយាកាសធ្វើការដែលអ្នករាល់គ្នាអាចជួបមុខផ្ទាល់និងធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងរវាងស្ថាប័នផងដែរ»។

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ លើការរចនាផ្នែកខាងក្នុងអគារ នឹងបានស្គាល់ពីស្នាដៃរបស់លោក Haworth ដែលជាទូទៅលោកតែងតែរចនា ដោយបំពាក់កៅអីសាឡុង និងតុកាហ្វេទាបៗ ដែលធ្វើឲ្យបរិយាកាស នៃការធ្វើការងារកាន់តែមានភាពរីករាយ ជាមួយនឹងទស្សនីយភាពទីក្រុងទាំងមូល ពីលើអគារយ៉ាងខ្ពស់។

លោក Haworth បានឲ្យដឹងថា «កន្លែងធ្វើការងារដ៏ល្អបំផុត មិនមែនជាកន្លែងដែលផ្តល់តុកៅអី សម្រាប់អង្គុយធ្វើការនោះទេ។ វាជាកន្លែងដែលផ្តល់ផាសុកភាព អារម្មណ៍ស្រស់ថ្លា ជ្រះស្រឡះ និងជំរុញឲ្យមានការសន្ទនារវាងគ្នា។ រាល់ស្នាដៃនៃការរចនារបស់លោក Haworth ត្រូវបានមើលឃើញថា ជាកន្លែងបង្កើតការប្រាស្រ័យទាក់ទងរវាងគ្នា កន្លែងដែលជំរុញការគិត ការឆ្លុះបញ្ជាំង និងបង្កើនទំនាក់ទំនង ដែលអ្នកគ្រប់គ្នាពិបាក ក្នុងការបដិសេធមកការិយាល័យ»

គ្រឿងសង្ហារឹមរបស់ Atom ដែលត្រូវបាននាំចូលជាពិសេស ដោយក្រុមហ៊ុនវឌ្ឍនៈ (Vattanac Investment) បានបង្ហាញពីលក្ខណៈដ៏ប្រសើរ នៃការជ្រើសរើសពណ៌ដែលមានសណ្ឋានដីឥដ្ឋ ខៀវចាស់ និងបៃតងចាស់ ក្រាលដោយកម្រាលបេតុង ជញ្ជាំងពណ៌ឈើ លំអដោយរុក្ខជាតិបៃតង ដែលដាក់តាំងនៅលើជញ្ជាំងទូដែក។

Atom ត្រូវបានចែកចេញជាបីផ្នែកសំខាន់ៗ៖

* បន្ទប់បៃតង៖ ជាបន្ទប់ប្រជុំដែលមានខ្នាតមធ្យម និងផ្តល់ជម្រើសប្រជុំសម្រាប់មនុស្សពីរនាក់ ឬការអង្គុយធ្វើការម្នាក់ឯង និងជាកន្លែងទូលាយ ដែលអាចរៀបចំកម្មវិធីតូចៗឬសន្និសិទ្ធនានា ជាមួយនឹងម៉ាស៊ីនបញ្ជាំងសម្រាប់ការធ្វើបទបង្ហាញ ព្រមទាំងផ្តល់ទស្សនីយភាពដ៏ត្រជាក់ភ្នែកនៃទីក្រុងផងដែរ។

* បណ្ណាល័យ៖ វាជាកន្លែងមួយដែលផ្តល់ភាពបត់បែនយ៉ាងពិសេស ទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។ វាត្រូវបានបង្កើតឡើង ពីបន្ទប់ប្រជុំចំនួន៣ មានពណ៌ខុសៗគ្នា ដែលអាចផ្ទុកអ្នកចូលរួមរហូតដល់៣៨នាក់ ព្រមទាំងត្រូវបានតាំងលំអដោយសម្ភារៈការិយាល័យ គ្រឿងសង្ហារឹម ដែលងាយស្រួលផ្លាស់ទីនិងរៀបចំ និងទូសៀវភៅត្រូវបានតម្រៀបយ៉ាងមានសណ្តាប់ធ្នាប់នៅតាមជញ្ជាំង ថូផ្កានិងរូបសំណាក់លំអតូចៗ ដែលញ៉ាំងឲ្យបរិយាកាសបណ្ណាល័យកាន់តែមានភាពទំនើប។

* កន្លែងអង្គុយលេង៖ នេះជាកន្លែងលំហមួយ ដែលត្រូវបានរៀបចំដោយសាឡុង កៅអីសាឡុង និងតុកាហ្វេដែលជំរុញ ឲ្យបរិយាកាសធ្វើការ កាន់តែមានភាពស្វាហាប់ឡើង។ អតិថិជនក៏អាចមកទទួលទានកាហ្វេ នៅពេលពួកគេសម្រាក និងគយគន់ទេសភាពទីក្រុងពីលើអគារផងដែរ។

Atom ក៏នឹងផ្តល់ជូនអ្វីៗគ្រប់យ៉ាង ដែលទាំងអតិថិជនខ្មែរ និងបរទេសរំពឹងរងចាំ ពីបទពិសោធន៍នៃកន្លែងធ្វើការថ្មីនេះ។ ទាំងនេះ រួមបញ្ចូលទាំងទូ សម្រាប់ដាក់សម្ភារៈផ្ទាល់ខ្លួន ម៉ាស៊ីនព្រីន និងតុ ដែលអាចកំណត់កម្ពស់បាន។ ទីកន្លែងដែលប្រកបទៅដោយរុក្ខជាតិបៃតងនេះ ក៏នឹងជួយជំរុញឲ្យមានការ បង្កើតទំនាក់ទំនង រវាងគ្នាបានយ៉ាងងាយស្រួល។ សម្រាប់អ្នកដែលស្នាក់នៅក្នុងអគារ Atom ក៏ផ្តល់លក្ខខណ្ឌពិសេសដល់ពួកគេដើម្បីឲ្យពួកគេមានពេលគ្រប់គ្រាន់ មុនពេលធ្វើការសម្រេចចិត្តជួលរយៈពេលយូរ។

អ្វីដែលកាន់តែពិសេស ដោយសារ Atom ក៏ជាផ្នែកមួយនៃវឌ្ឍនៈគ្រុប ដែលតែងតែផ្តល់ភាពច្នៃប្រឌិត បង្កើតទំនោរថ្មី និងគោលដៅសម្រាប់អ្នក ដែលនិយមចូលចិត្តការរចនាខាងក្នុងអគារ អតិថិជនក៏នឹងមានឱកាសអាចត្រលប់មកផ្ទះវិញ ជាមួយនឹងគ្រឿងសង្ហារឹម ជាទីពេញចិត្តតាមរយៈការកុម្ម៉ង់បញ្ជាទិញផងដែរ។

Atom ត្រូវបានបង្កើតឡើងជាមួយនឹងការរចនាដែលផ្តោតលើសុខុមាលភាពរបស់អតិថិជនជាចំបង។ ហើយពិតណាស់ ពួកយើងបានផ្សារភ្ជាប់វានឹងញាណទាំងអស់។ គ្រឿងសង្ហារឹមដ៏ប្រណីតផ្តល់ភាពស្រណុកស្រួល ខណៈពេលដែលទេសភាពដ៏ស្រស់ស្អាតផ្តល់ជាចំណីចក្ខុ។ ចំណែកអាហារ និងភេសជ្ជៈផ្តល់ជាឱជារស ដែលមិនមានគូរប្រៀប និងក្លិនក្រអូបឈ្ងុយនៃកាហ្វេ ដែលផលិតស្រស់និងខ្យល់អាហារបរិសុទ្ធ និងស្រស់ថ្លាគឺជាអ្វីដែលអតិថិជនមិនអាចបំភ្លេចបាន។ តន្រ្តីនឹងកាន់តែញ៉ាំងឲ្យបរិយាកាសធ្វើការកាន់តែមានភាពរលូនថែមទៀត។

ជាមួយនឹងកិត្តនាមដ៏ល្បីលាញ Atom នឹងក្លាយជាដៃគូរដ៏ល្អឥតខ្ចោះមួយ ដែលនឹងចូលរួមបន្ថែមគុណប្រយោជន៍ដ៏ច្រើន លើសលប់ដល់អគារវឌ្ឍនៈផងដែរ។ អតិថិជនរបស់ Atom នឹងអាចមកទទួលយកបទពិសោធន៍ទាំងអស់ ទាំងការងារ ទិញអីវ៉ាន់ និងការទទួលទានអាហារក្នុងទីកន្លែងតែមួយ។

គូសបញ្ជាក់ថា អគារវឌ្ឍនៈ គឺជាអគារពាណិជ្ជកម្មដ៏មានកិត្យានុភាពមួយ នៅក្នុងទីក្រុងភ្នំពេញ។ វាត្រូវបានសាងសង់នៅកម្ពស់រហូតដល់១៨៨ម៉ែត្រ និងរចនានិងសាងសង់ឲ្យសក្តិសម ទៅតាមតម្រូវការស្តង់ដារអន្តរជាតិ នៃជំនួញនិងក្រុមហ៊ុនដែលកំពុងកើនឡើង និងដើម្បីផ្តល់ភាពសប្បាយរីករាយ និងងាយស្រួលក្នុងរស់នៅរបស់សហគមន៍។

អគារពាណិជ្ជកម្មវឌ្ឍនៈ ត្រូវបានទទួលស្គាល់ដោយ Gold Certification in LEED (Leadership in Energy and Environmental Design) ដែលជាអង្គការអន្តរជាតិ ដែលផ្តល់ការវាយតម្លៃទៅលើអគារដែលផ្តល់ការយកចិត្តទុកដាក់លើបរិស្ថាននិងបង្កើតឡើងដោយ United States Green Building Council ។
អគារពាណិជ្ជកម្មវឌ្ឍនៈ គឺជាអគារដំបូងបង្អស់ដែលត្រូវបានទទួលស្គាល់ដោយ Gold LEED ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។
វាបានក្លាយជាសូចនាករ នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព លើកកម្ពស់ការសាងសង់អគារ ដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងទទួលបានសមិទ្ធ លើសពីការរំពឹងទុក។ អគារពាណិជ្ជកម្មវឌ្ឍនៈមិនត្រឹមតែជាអគារនិមិត្តរូបនៅលើឆាកអន្តរជាតិ ប៉ុន្តែវាក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងរួមបញ្ចូលទំនួលខុសត្រូវសង្គមនិងបរិស្ថាននិងជាអ្នកដឹកនាំការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយនឹងរូបរាងដូចខ្នងនាគ និងរួមបញ្ចូលធាតុផ្សំនៃហុងស៊ុយ និងគំនូរនាគបុរាណដែលមានកម្ពស់ ១៨៨ ម៉ែត្រ និង៣៩ ជាន់ អគារវឌ្ឍនៈបានក្លាយជាអគារកប់ពពក ក្នុងរាជធានីភ្នំពេញ។ អគារវឌ្ឍនៈក៏ទទួលបានពានរង្វាន់អគារពាណិជ្ជកម្មល្អបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ ០២៣ ៩៦៣ ០៣៩៕