(ភ្នំពេញ)៖ សេចក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ នឹងកាន់តែផ្អែមល្ហែមល្អូកល្អិន ប្រសិនបើលោកអ្នកជូនកាដូអនុស្សាវរីយ៍ពិសេសសម្រាប់ស្វាមី ភរិយា បុត្រាធីតា អ្នកមានគុណ ឬមនុស្សជាទីស្រលាញ់។ ប្រការនេះលោកអ្នកគួរតែជាវគ្រឿងអលង្ការ ឬកាដូអនុស្សាវរីយ៍នៅហាងលក់គ្រឿងអលង្ការ Sol Cherie ជាមួយកម្មវិធីប្រម៉ូសិនពិសេសក្នុងឱកាសទិវាក្ដីស្រលាញ់ ១៤ កុម្ភៈ ឬថ្ងៃ Valentine's day នេះ។

ដោយជាប់ឈ្មោះថាជាម៉ាកយីហោល្បី ហាងលក់គ្រឿងអលង្ការ Sol Cherie នេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋអ្នកនិយមគ្រឿងអលង្ការ ឬអ្នកត្រូវការគ្រឿងអលង្ការសម្រាប់តុបតែងលម្អកាយាចូលរួមក្នុងកម្មវិធី ឬពិធីបុណ្យលាភជ័យផ្សេងៗ ពោលគឺសម្បូរបែបទៅដោយគ្រឿងអលង្ការ គួរជាទីពេញចិត្តសម្រាប់មនុស្សសម័យថ្មី គ្រប់វ័យ ច្រើនជម្រើស។

ម៉ាកយីហោ Sol Cherie ត្រូវបានបង្កើតឡើងដោយយុវតីកម្ពុជាមួយរូបដែលមានជំនាញច្បាស់លាស់ កែច្នៃគ្រឿងអលង្ការយ៉ាងល្អប្រណីត មិនចាញ់ស្នាដៃបរទេសឡើយ ដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងប្រទេសកម្ពុជា រហូតមានការស្ងើចសរសើរពីគ្រប់អតិថិជន ដែលនិយមចូលចិត្តប្រើប្រាស់គ្រឿងអលង្ការម៉ាកល្បីៗ។

នេះគឺជាដំណឹងដ៏ពិសេសមួយសម្រាប់អ្នកដែលនិយមចូលចិត្ត និងត្រូវការគ្រឿងអលង្ការសម្រាប់តុបតែងលម្អកាយាដែលមានសោភ័ណភាព និងភាពថ្លៃថ្នូរ ឬសម្រាប់ជាចំណងដៃ ឬកាដូជូនចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួនបាន ខណៈគ្រឿងលង្ការនៅហាង Sol Cherie នេះ គឺមានទៅដោយគ្រឿងអលង្ការជាច្រើនសុទ្ធសឹងតែជាម៉ូតថ្មីៗទាន់សម័យ ដែលបានមកពីការច្នៃម៉ូតពីយុវតីវ័យក្មេងនេះផ្ទាល់ ហើយមានមេជាងដែលធ្លាប់មានបទពិសោធ និងជំនាញជាយូរឆ្នាំក្នុងវិស័យគ្រឿងអលង្ការគ្រប់ប្រភេទទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺចំពោះគ្រាប់ពេជ្រសុទ្ធតែបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត និងផ្លាទិនទឹកល្អ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់ជូនអតិថិជនរបស់ Sol Cherie អាចជឿទុកចិត្តបាន។ Sol Cherie ជាជម្រើសដ៏ល្អ និងជាទីទុកចិត្តសម្រាប់បុរសនារីគ្រប់វ័យ។

អតិថិជនអាចទំនាក់ទំនងបានតាមរយៈFacebook page Sol Cherie : Facebook solcherie.official / IG: @sol.cherie
Sol Cherie មានទីតាំងនៅខាងត្បូងផ្សារធំថ្មី សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕