(ភ្នំពេញ)៖ Wok King បានបង្ហាញវត្តមានរបស់ខ្លួនជាសាធារណៈក្នុងការបើកដំណើរការសាកល្បងនៅទីតាំងដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានទីតាំងនៅក្នុងតំបន់ដ៏ល្អ ចំកណ្តាលទីក្រុងភ្នំពេញគឺស្ថិតនៅលើផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាការពិតណាស់ភោជនីយដ្ឋានបែបចិននេះគឺស្ថិតនៅក្នុងសម្ព័ន្ធរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាគឺ TH F&B Co., Ltd ដែលមានកេរ្តិ៍ឈោ្មះល្បីល្បាញជាច្រើនឆ្នាំនិងមាន ភោជនីយដ្ឋានប្រេនល្បីៗចំនួន៧យីហោរួចមកហើយ។

លោក ម៉ឹង ប៊ុនឡុង ប្រធានប្រតិបត្តិការប្រចាំហាង Wok King បានបញ្ជាក់ឲ្យដឹងថា «គោលបំណងធំដែលម្ចាស់ក្រុមហ៊ុនសម្រេចបើកដំណើរការភោជនីយដ្ឋាន Wok King នេះឡើងគឺដើម្បីផ្ដល់ជូន អតិថិជនគ្រប់រូបនូវបទពិសោធន៍ថ្មីជាមួយនឹងរសជាតិដើមបែបប្រទេសចិនដែលមានមុខម្ហូបជាច្រើនមុខ ហើយសុទ្ធតែមានរសជាតិប្លែកឆ្ងាញ់អនាម័យខ្ពស់និងផ្តល់ជូននូវសេវាកម្មដ៏រហ័សទាន់ចិត្តដែលស្របជាមួយពាក្យស្លោកប្រចាំហាងគឺ Serving Hot, Delicious Authentic Chinese Taste” មានន័យថា ភោជនីយដ្ឋាននឹងបម្រើអតិថិជននូវម្ហូប អាហារដែលមានរសជាតិដើមបែបចិនចំអិនថ្មីៗ ក្តៅៗឆ្ងាញ់ជាប់ចិត្ត»

លោកបានបន្ថែមទៀតថា ភោជនីយដ្ឋាន Wok King មិនត្រឹមតែផ្តល់ជូននូវអាហារដ៏មានរសជាតិតែម៉្យាងនោះទេ Wok King ក៏មានបេសកកម្មពិសេសផ្តល់ជូននូវរសជាតិអាហារដែលឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យ អាចទទួលយកបាន និងធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល។

គួរបញ្ជាក់ថា មុខម្ហូបប្រចាំហាង Wok King ផ្ទាល់មានដូចជា បាយឆា, មីឆា, ឆាឆ្អឹងជំនីជូអែមក៏ដូចជាគាវ, ចាយ៉, នំប៉ាវយ៉ាងសម្បូរបែប។

ក្នុងឱកាសបើកដំណើរការរបស់ Wok King ទីតាំងដំបូងរបស់ខ្លួនយើងសង្កេតឃើញថាមានការផ្តល់ជូនពិសេសៗដូចជា៖
ការផ្តល់ជូនប្រូម៉ូសិនហ្រ្វីគូប៉ុង ដែលជាម្ហូបអាហារនៅក្នុងហាងដោយគ្រាន់តែ អតិថិជនធ្វើការ Check-In នៅក្នុងហាង រួចបង្ហាញទៅបុគ្គលិក Wok King ក៏ដូចជាធ្វើការ Like & Follow Facebook Page ផ្លូវការរបស់ Wok King តែប៉ុណ្ណោះ។

រាល់ការចំណាយចាប់ពី៣ដុល្លារ លោកអ្នកនឹងទទួលបានគូប៉ុងហ្រ្វីម្ហូបពិសេសប្រចាំហាងសម្រាប់ការមកទទួលទានអាហារក្នុងហាងលើកក្រោយៗទៀត។

លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់គូប៉ុងអាហារមួយឈុតពី Wok King ភ្លាមៗដោយ ធ្វើការចូលរួមលេងហ្គេមនៅលើបណ្តាញសង្គម Facebook ដោយមានរង្វាន់សរុបរហូតទៅដល់ ១០០ រង្វាន់ឯណោះ។

តោះកុំភ្លេចចូលរួមសាកល្បងនូវរសជាតិថ្មីស្រឡាងពី Wok King ក៏ដូចជាទទួលបាននូវប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ។ សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននិងការផ្តល់ជូនពិសេសផ្សេងៗទៀត លោកអ្នកអាចតាមដានតាមរយៈ
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Wok King ៖ https://www.facebook.com/WokKingCambodia
អាស័យដ្ឋាន៖ ផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ / លេខទំនាក់ទំនង៖ ០៧៧ ៦៦៦ ៩ ៣៧
ជួបគ្នានៅ Wok King ទាំងអស់គ្នា!!៕