(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមសិង្ហក្រហមបាននិយាយពីសារសំខាន់នៃការចូលរួម និងចំណុចដែលក្រុមខ្លួនត្រូវការបំពេញបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមយកជ័យជម្នះជាបន្តទៀត។ នេះវាពិតជាសំខាន់ណាស់សម្រាប់ក្រុម ព្រោះវាជួយឲ្យក្រុមមានជំនឿចិត្តបន្ថែមទៀតក្នុងពេលហ្វឹកហាត់។

អ្វីដែលសំខាន់ផងនោះ ក្រោយពីប្រកួតពានរង្វាន់ Pre-Season Cup 2021 បានបញ្ចប់ដោយក្រុមភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុមខ្លាំងទាំង៣ដែលបានចូលរួមនោះ។

 សម្រាប់ការទទួលបានជ័យជម្នះដោយវាយបកយកបាន៣គ្រាប់នៅចុងម៉ោងលើក្រុមវិសាខាពិតមែន តែលោក Oleg ក៏បាននិយាយពីចំនុចដែលក្រុមគួរតែកែលម្អរបន្ថែមទៀតយ៉ាងដូច្នេះថា «យើងមានចំណុចជាច្រើនដែលត្រូវតែកែតម្រូវ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងមិនត្រឹមតែយល់ពីចំណុចលម្អិតមួយៗនោះទេ គឺយើងត្រូវដឹងពីការធ្វើវាឲ្យបាន នេះគឺជាចំណុចដែលយើងត្រូវចូលរួមទាំងអស់គ្នា»