(ភ្នំពេញ)៖ បច្ចុប្បន្ននេះ រាជធានីភ្នំពេញបានកែប្រែសម្រស់យ៉ាងខ្លាំង ដោយផ្លាស់ប្តូរពីទីក្រុងដែលមិនសូវមានអាគារខ្ពស់ ទៅជារាជធានីដែលពោរពេញទៅដោយការអភិវឌ្ឍយ៉ាងគំហុក មិនថាវិស័យអចលនទ្រព្យ និងវិស័យនានាដទៃទៀត។

ទន្ទឹមនឹងនេះ សំណង់ប្រភេទខុនដូរឹតតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាងមុនទៅទៀត ពោលគឺអចលនទ្រព្យប្រភេទនេះបានកំពុងបើកដៃទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់តំបន់។

ថ្វីត្បិតតែនៅក្នុងឆ្នាំ ២០២០ បញ្ហា ជំងឺកូវីត១៩ បានរាតត្បាតជុំវិញពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនពិតមែន ប៉ុន្តែបញ្ហានេះហាក់ដូចជាមិនបានជះឥទ្ធិពលអវិជ្ជមានដល់គ្រោងខុនដូទំនើប Phnom Penh Galaxy Garden ទាល់តែសោះ។

គម្រោងខុនដូ នេះគឺជាខុនដូប្រភេទប្រណីតនៅក្នុងខណ្ឌសែនសុខ ដែលមានទីតាំងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបគ្លូបលហោស៍ ភោជនីយដ្ឋានល្បីៗ និងកន្លែងកំសាន្តជាច្រើនផ្សេងៗទៀត។

ខាងក្រោមនេះជាព័ត៌មានលម្អិតមួយចំនួននៃគម្រោងខុនដូ Phnom Penh Galaxy Garden៖

១៖ ការអភិវឌ្ឍចុងក្រោយនៃសំណង់

គិតមកដល់ដើមឆ្នាំ២០២១នេះ វាមានរយៈពេល១ឆ្នាំ៨ខែហើយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបានផ្តោតទៅលើការសាងសង់គម្រោងខុនដូបានរហូតដល់១៧ជាន់រួចហើយ ដោយប្រកបទៅដោយគុណភាព និងសុវត្ថិភាពទៅដល់អតិថិជន ដោយមិនដែលផ្អាកដោយសារបញ្ហាកូវីតនោះហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទីទៀតនោះ គម្រោងនេះនឹងបញ្ចប់ការសាងសង់ផ្នែកខាងក្រៅនៅខែកញ្ញានេះហើយ ពោលគឺត្រឹមតែកន្លះឆ្នាំទៀតប៉ុណ្ណោះ។

 ២៖ គម្រោងខុនដូ គឺជាគម្រោង Phnom Penh Galaxy Garden “ដំបូងគេបង្អស់” លើ៣ចំនុចៈ

ចំនុចទី១គឺ ខុនដូនេះគឺជាខុនដូដែលមានការសាងសង់រហ័សបំផុតក្នុងចំនោមគម្រោងខុនដូដទៃទៀតក្នុងក្រុងភ្នំពេញ។ នេះមិនមែនមានន័យថា ខុនដូប្រណីតមួយនេះមិនបានអនុវត្តគោលការណ៍មាត្រដ្ឋានសុវត្ថិភាពនោះទេ ប៉ុន្តែធាតុពិតនោះគឺដោយសារតែម្ចាស់គម្រោងមួយនេះមានគម្រោងថវិការសម្រាប់ប្រើប្រាស់មកអភិវឌ្ឍពិតប្រាកដ នឹងមិនរង់ចាំទាល់តែមានអតិថិជនទិញរួចទើបសាងសង់នោះទេ។

ចំនុចនេះ គឺជាចំនុចវិជ្ជមានដ៏ពិសេសមួយដែលបង្ហាញថា លោកអ្នកមិនចាំបាច់បារម្ភខ្លាចសំណង់ខុនដូនេះមានការកកស្ទះដោយមិនមានថវិការសាងសង់នោះឡើយ។ ដូច្នេះការសម្រេចចិត្តទិញខុនដូមួយនេះ គឺគ្មានបង្កហានិភ័យដូចគម្រោងដែលមានបានរៀបចំថវិកាសាងសង់ត្រឹមត្រូវផ្សេងទៀតឡើយ។

 ចំនុចទី២គឺ ខុនដូនេះគឺជាគម្រោងសំណង់លំនៅឋានប្រណីតដំបូងគេបង្អស់ ដែលធ្វើការលក់ចេញនៅក្នុងតម្លៃសមរម្យបំផុត ប្រសិនបើប្រៀបធៀបទៅនឹងទីតាំង និងតម្លៃរបស់ខ្លួន។

ជាការពិតណាស់ នាពេលបច្ចុប្បន្នមិនថាអតិថិជនជាតិ រឺអន្តរជាតិសុទ្ធតែមានចំនេះដឹងខ្ពស់ទៅការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូច្នេះលោកអ្នកច្បាស់ជាមិនចំនាយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើវត្ថុអ្វីដែលលោកអ្នកមិនអាចជឿទុកចិត្តបាននោះទេ។

 ចំនែកឯនៅក្នុងខុនដូ Phnom Penh Galaxy Garden នេះវិញ អ្នកអាចចំនាយថវិការជាមួយនឹងការសម្រេចចិត្តដ៏ឆ្លាតវៃ ពោលគឺការចាយទៅលើគម្រោងដែលមានគុណភាពល្អ មានទុកចិត្តបាន ហើយថែមទាំងមិនបង្កជាហានិភ័យអ្វីនាថ្ងៃអនាគតទៀត។

ចំនុចទី៣គឺ គម្រោងនេះក៏ជាកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងខណ្ឌសែនសុខផងដែរ។ អាគារកម្ពស់៣៣ជាន់មួយនេះ កំពុងបណ្តែតខ្លួនយ៉ាងស្កឹមស្កៃនៅក្នុងតំបន់ដែលកំពុងទទួលបានការពេញនិយមជាខ្លាំង ដោយសារតែមានទីកន្លែងកំសាន្ត គ្រឹះស្ថានរបស់រដ្ឋាភិបាល និងជាអនាគតតំបន់មានសក្តានុពលបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។

ជាពិសេសក្នុងឆ្នាំ២០២០កំឡុងរដូវកាលកូវីត១៩ ខណៈការអភិវឌ្ឍនៅតាមតំបន់មួយចំនួនធំមានការជាប់គាំងក៏ពិតមែន ប៉ុន្តែខណ្ឌសែនសុខនៅតែមានភាពស្រស់បំព្រម ជាពិសេសជាមួយនឹងអាគារធនាគារជាតិថ្មី ក្រសួងរៀបចំដែនដី និងនគរូបនីយកម្មថ្មី ផ្សារទំនើបជីបម៉ុង ផ្សារខ្លាំងរំសេវ ផ្សារទំនើបដឹព្រីមៀលែនសែនធើ និងផ្សារទំនើនគ្រីនអេវឺនញូ។ វាជាការពិតដែលម្ចាស់អចលទ្រព្យដែលរស់នៅក្នុងខុនដូនេះនឹងទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាង។

ដូច្នេះសម្រាប់អតិថិជនដែលកំពុងតែស្វែងរកទិញខុនដូល្អ ប្រណីត មានគុណភាពខ្ពស់ មិនបារម្ភរឿងហានិភ័យនានា ស្ថិតនៅក្នុងតំបន់ពិសេសទីប្រជុំជន និងអាចវិនិយោគដើម្បីទទួលបានផលចំនេញខ្លាំងនៅថ្ងៃអនាគត កុំឱ្យឱកាសទិញខុនដូ Phnom Penh Galaxy Garden នេះកន្លងផុតទៅឱ្យសោះ។

សូមធ្វើការទំនាក់ទំនងមកក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុន ដើម្បីទទួលបានព័ត៌មានបន្ថែម និងការផ្តល់ជូនពិសេស៕