(ម៉េលប៊ិន)៖ Cameron Norrie ជាកីឡាករចុងក្រោយគេមកពីទីក្រុង Briton ប្រទេសអង់គ្លេសផ្នែកវិញ្ញាសាវាយទោលបុរស-នារី ក្នុងព្រឹត្តិការណ៍ Australian Open 2021 ដែលត្រូវប៉ះជើងខ្លាំងមកពីអេស្ប៉ាញ Rafael Nadal នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈនេះ ក្នុងការប្រកួតបិទទ្វារពុំមានអ្នកទស្សនាចូលរួមឡើយ ដោយសារបារម្ភពីជំងឹ Covid-19។
Cameron Norrie ពុំទាន់ឈ្នះការប្រកួតធំណាមួយឡើយក្នុងឆ្នាំនេះ មុនមកលេងក្នុងកម្មវិធី Australian Open នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលីមួយនេះ។
តែយ៉ាងណា Norrie ដែលមានវ័យ ២៥ឆ្នាំជាក្តីសង្ឃឹមចុងក្រោយសម្រាប់អង់គ្លេសផងដែរ ក្នុងការឈ្នះពានកម្រិត Grand Slam ដែលត្រូវប៉ះជើងចាស់ Rafael Nadal ក្នុងជុំទី៣ ដែលជាអតីតជើងឯកក្នុងកម្រិត Grand Slam ចំនួន ២០សម័យកាលមកនេះ។
ជំនួបរវាង Cameron Norrie និង Rafael Nadal នឹងធ្វើឡើងនៅទីលាន Rod Laver Arena ដែលស្ថិតក្នុងរដ្ឋ Victoria ដែលបានកំពុងរឹតត្បិតជាខ្លាំងនៃការដើរហើរបំផុត។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ៕