(ភ្នំពេញ)៖ ការប្រកួតជ្រើសរើសជេីងឯកយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០-២១ បានឈានចូលសប្តាហ៍ទី៦ ចុងសប្តាហ៍នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នាម៉ោង ៨៖០០នាទីព្រឹកតទៅ ដោយមាន១៦ក្រុមចូលរួមប្រកួតរួម។
ការប្រកួតសម្រាប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភ: ឆ្នាំ២០២១ រួមមាន៖
១៖ សាលាតម្រង់ទិស ខេត្តកណ្តាល Vs គិរីវង់សុខសែនជ័យ
២៖ សាលាតម្រង់ទិស ខេត្តតាកែវ Vs សាលាតម្រង់ទិស ខេត្តស្វាយរៀង
៣៖ សាលាតម្រង់ទិស ខេត្តកំពង់ចាម Vs សាលាតម្រង់ទិស ខេត្តព្រៃវែង
៤៖ សាលាតម្រង់ទិស ខេត្តត្បូងឃ្មុំ Vs សាលាតម្រង់ទិស ខេត្តកំពង់ធំ
៥៖ សាលាតម្រង់ទិស ខេត្តកោះកុង Vs សាលាតម្រង់ទិស ខេត្តកំពង់ស្ពឺ ណាហ្គាវើល
៦៖ សាលាតម្រង់ទិស ខេត្តកំពត Vs សាលាតម្រង់ទិស ខេត្តកែប
៧៖ សាលាតម្រង់ទិស ខេត្តរតនៈគីរី Vs សាលាតម្រង់ទិស ខេត្តព្រះវិហារ
៨៖ សាលាតម្រង់ទិស ខេត្តមណ្ឌលគីរី VS សាលាតម្រង់ទិស ខេត្តក្រចេះ។
ក្នុងជំនួបប្រចាំសប្តាហ៍ទី៦ នេះដែរ មានក្រុមពិសេសត្រូវជួបគ្នាទៀតហើយរវាង សាលាតម្រង់ទិស ខេត្តកោះកុង ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងត្រូវប៉ះជាមួយ សាលាតម្រង់ទិស ខេត្តកំពង់ស្ពឺ ណាហ្គាវើល ឈរនៅចំណាត់លេខ១បណ្តោះអាសន្ននៃពូល (ច) ជាមួយគ្នា៕