(ឡុងដ៏)៖ ខ្សែបម្រើប្រយុទ្ធ Hakim Ziyech កំពុងតែមានការចាប់អារម្មណ៍នៃលក្ខខណ្ឌខ្ចីជើងពីក្រុមកំពូលនៃលីគអ៉ីតាលី Juventus និង AC Milan ក្នុងការព្យាយាមចូលមកពិភាក្សាកិច្ចព្រមព្រៀងផ្ទេរយកនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខដោយគិតមទល់ពេលនេះមានរយៈពេល ១ឆ្នាំក្នុងការលេងឲ្យក្លិបតោខៀវ Chelsea របស់លីគអង់គ្លេសបច្ចុប្បន្ន។

ប្រភពពីសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមខ្លាំងលីគ Serie A រួមមាន Juventus និង AC Milan កំពុងតែមានការចាប់អារម្មណ៍ និងតាមដានសកម្មភាពរបស់ Hakim Ziyech ដែលកំពុងលេងនៅកីឡដ្ឋាន Stamford Bridge ដែលអាចផ្តល់ឲ្យរូបគេនៅកិច្ចព្រមព្រៀងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។

Ziyech បានជាប់ជម្រើសទី១ ស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel នៃការប្រកួតពាន FA Cup ដោយតោខៀវ Chelsea បានយកឈ្នះក្រុម Barnsley ១-០ និងទើបទទួលបានការបង្ហាញខ្លួន ១ប្រកួតនៅលីគ Premier League រដូវកាលជាមួយគ្រូបង្វឹកថ្មី Thomas Tuchel ខណៈដែលរូបគេត្រូវបាន Chelsea នាំយកក្នុងតម្លៃប្រមាណ ៣៧.៨លានផោនពីក្រុម Ajax របស់ហូឡង់ ដោយទើបបង្ហាញខ្លួនបាន ១៩ប្រកួតរកបាន ២គ្រាប់ប៉ុណ្ណោះជាមួយក្រុមតោខៀវ៕